ប្រសិនបើអ្នកមានសញ្ញាទាំងនេះ នោះមានន័យថាអ្នកកំពុងតប់ប្រមល់ខ្លាំងណាស់​



ស្ត្រេសអាចកើតឡើងដោយសារកត្តាជាច្រើន។ លើសពីនេះទៅទៀត ស្ត្រេសក៏ជាអ្នកកំណត់នូវជីវិតប្រចាំថ្ងៃរបស់យើងផងដែរ។ ម៉្យាងវិញទៀត ស្ត្រេសក៏អាចធ្វើឲអ្នកឈឺផងដែរ។ ប្រសិនជាអ្នកអាចឆ្លើយតបទៅនឹងស្ត្រេស អ្នកនឹងមានសុខភាពល្អជាងមុន។ ខាងក្រោមនេះ យើងនឹងមកឃើញតើមានសញ្ញាអ្វីខ្លះដែលស្ត្រេសមានមកលើមនុស្ស៖

១) ការចងចាំខ្សោយ៖ តាមការស្រាវជ្រាវរបស់វិទ្យាស្ថាន Standford បានរកឃើញថា ស្ត្រេសមានការប៉ះពាល់ដល់ខួរក្បាលដែលទាក់ទងទៅនឹងការចងចាំរបស់មនុស្ស។ ជាលទ្ធផល ខួរក្បាលរបស់អ្នកមានដំណើរការខ្សោយជាងមុន។

២) ឈឺក្បាល៖ ឈឺក្បាលគឺជារោគសញ្ញាដ៏ធម្មតានៃការមានស្ត្រេស។ ប្រសិនជាអ្នកឧស្សាហ៍ឈឺក្បាល នោះមិនមែនមកពីអ្នកផឹកច្រើនពេកទេ នោះគឺមកពីអ្នកមានស្ត្រេស។

៣) ការផ្លាស់ប្តូរទម្ងន់៖ អ្នកប្រហែលជាសប្បាយចិត្តប្រសិនជាអ្នកស្រកគីឡូ។ ប៉ុន្តែប្រសិនជាអ្នកស្រកគីឡូដោយមិនបានផ្លាស់ប្តូរចំណីអាហាររបស់អ្នកទេ នោះមានន័យថារាងកាយរបស់អ្នកកំពុងជួបបញ្ហាស្ត្រេស។

៤) ទំនាក់ទំនងអាក្រក់ជាងមុន៖ ស្ត្រេសដែលកើតឡើងដោយសារតែភាពអវិជ្ជមានឬទំនាក់ទំនងមិនល្អអាចនាំឲមានបញ្ហាសុខភាព។ ជាលទ្ធផល អ្នកមិនចំណាយពេលជាមួយមនុស្សជិតស្និទ្ធដូចមុន៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.lifehack.org

X
5s