ប្រតិកម្មសាធារណៈជុំវិញការជម្រុញរបស់រដ្ឋាភិបាលអំពីចរាចរប្រាក់យ័នចិននៅក្នុងប្រទេសកម្ពុជា
ព្រះរាជាណាចក្រកម្ពុជាបានប្រើប្រាស់ប្រាក់រៀលជារូបិយប័ណ្ណរបស់ជាតិ ហើយប្រាក់ដុល្លារអាមេរិក ជារូបិយវត្ថុបរទេសតែមួយ គត់បានចរាចរនៅក្នុងប្រទេស។
ប៉ុន្តែនេះអាចជាការផ្លាស់ប្តូរសម្រាប់ធ្វើការសម្របទៅតាមការទាមទាររបស់ក្រសួងទេសចរនៃពាណិជ្ជកម្មដែលប្រើប្រាស់ប្រាក់ យ័នចិនសម្រាប់ចរាចរ និងទំនាក់ទំនងពាណិជ្ជកម្មទំាងអស់នេះដែលជា គម្រោង “China Ready”។ នេះគឺជាការលើទឹកចិត្តមួយយោងតាមការប្រកាសព័ត៌មានអំពីចំនួនភ្ញៀវទេសចរណ៍ចិនដែលមានការកើនឡើង ប្រមាណ២លាននាក់ក្នុងឆ្នំា ២០២០។
មានទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរ ភ្ញៀវទេសចរណ៍ និងជនជាតិចិនពួកគេចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់ពួកគេនៅពេលពួកគេមកដល់ទីនេះ លើសពីនេះជនជាតិខ្មែរជាច្រើនអាចនិយាយ ភាសាចិនបានទៀតផង។
ប៉ុន្តែនេះជាជំហានមួយទៀតដែលដែលជាការចងសម្ព័ន្ធមេត្រីភាពរវាងមេត្រីនៃប្រទេសទំាងពីរ។
ម្ចាស់ជំនួញមួយចំនួនមានការភ័យខ្លាចអំពីការខាតបង់ហិរញ្ញវត្ថុ ក៏ដូចជាក្រដាសប្រាស់ក្លែងក្លាយ និងអត្រាប្តូរប្រាក់ធ្លាក់ចុះ នេះបើយោងតាមរបាយការណ៍របស់ Cambodia Daily។
Renaud Fichet សហកម្មសិទ្ធីនៃភោជនីយដ្ឋាន និងបារ Abacus Garden បាននិយាយថា “ដរាបណា មានការចរាចរប្រាក់យ័ននៅក្នុងប្រទេសកម្ពុជាគាត់នឹងទទួលយករូបិយវត្ថុនេះ”។
អ្នកដទៃទៀតមិនទទួលនៃគំនិតនេះទេ។
ខេមរា នីសា នាយកគ្រប់គ្រងហាង Sentosa Silk ក្នុងក្រុងភ្នំពេញ បាននិយាយថា “វាជារឿងរសើបមួយអំពីក្រដាសប្រាក់ក្លែងក្លាយ។ យើងឃើញរួចទៅហើយនៃចរាចរប្រាក់ដុល្លារអាមេរិកក្លែងក្លាយ គាត់បាននិយាយថា ការទទួលយកប្រាក់យ័នចិននៅក្នុងស្រុកវាអាចជាបញ្ហាដដែល បុគ្គលិក ឬអ្នកលក់ដូរក្នុងស្រុកនឹងមិនហ៊ានទទួលយកឡើយ គាត់បន្ថែមថា “ពួកយើងមិនដឹងច្បាស់អំពីប្រាក់យ័ន”។
Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគកម្ពុជាបាននិយាយថា “វាជាការពិតណាស់កំណើនទេសចរជនជាតិចិន មានការកើនឡើងយ៉ាងឆាប់រហ័ស ហើយក៏បានជះឥទ្ធិពលយ៉ាងខ្លំាងក្នុងទីផ្សារក្នុងប្រទេសកម្ពុជា ហើយវាក៏ជាផ្នែកមួយនៃផែនការ China Ready”។
ប៉ុន្តែលោក Galliano មិនយល់ស្របជាមួយការជម្រុញរបស់រដ្ឋាភិបាលនោះទេ ៖ “នៅពេលដែលការជម្រុញការចាយប្រាក់យ័ន នៅក្នុងវិស័យបដិសណ្ឋារកិច្ចដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ទេសចរចិន វាហាក់បីដូចជាមានភាពស្មុគស្មាញសម្រាប់ពួកគាត់ និងហានិយភ័យនៃប្រាក់យ័ន អត្រាប្តូរប្រាក់អាចជាហានិភ័យមួយ និងការចរាចរក្រដាសប្រាក់ក្លែងក្លាយ។ ការយល់ព្រមជាមួយនឹងភ្ញៀវទេសចរនៃអត្រាប្តូរប្រាក់យ័ន មួយវិញទៀតប្រាក់យ័នមិនមែនជារូបិយប័ណ្ណសេរីធ្វើការដោះដូរទំនិញនោះឡើយ ហើយវាក៏មិនទំនងទៅជាដូច្នេះដែរនាពេលអនាគត”។
កត្តាសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់គឺអត្រាការប្រាក់ដែលនឹងធ្វើឲ្យយើងខាតតាមដែលយើងឃើញជាក់ស្តែង។
ប្រធានផ្នែកនៅធនាគារមួយដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា “ប្រហែលពួកយើងគួរតែជម្រុ ញ ការចាយប្រាក់តាមសេវាទូទាត់អេឡិចត្រូនិក(POS)ជំនួស។” នេះយើងអាចកាត់បន្ថយនូវការចាយ ក្រដាសប្រាក់ នេះជាអ្វីដែលយើងអាចទាក់ទាញភ្ញៀវទេសចរណ៍បានផងដែរ។
ការទទួលប្រាក់យ័នសម្រាប់ធ្វើការចាយវាយក្នុងស្រុក គឺនៅតែជាការជម្រុញពីរដ្ឋាភិបាល ពាណិជ្ជកម្មគឺជាសេរីភាពនូវការទទួល ឬក៏មិនទទួល។ នេះគ្រាន់តែជាការសំណូមពរ ប៉ុន្តែវាមិនមែនជាច្បាប់នោះឡើយ។
ផ្ដល់សិទ្ធិ៖ realestate.com.kh