ខូចរាងដោយសារការពពោះមែនទេ? អនុវត្តតាមវិធីខាងក្រោមនេះអ្នកនឹងអស់កង្វល់
បើនារី ៗ មិនមានការថែរក្សាខ្លួន ឲ្យបានហ្មត់ធ្យ័ត កំឡុងពេលមានផ្ទៃពោះនោះ អ្នកនឹងបាត់បង់រូបរាងកាយដ៏ស្រស់ស្អាត និងរាងស្វែលនោះមួយពព្រិចភ្នែកតែម្ដង។ តែបើអ្នកមានវិធីសាស្ត្រល្អ ក្នុងការថែរក្សាវិញនោះ អ្នកនឹងទទួលបានរាងដូចពេលអ្នកនៅក្រមុំវិញមិនខាន។ នេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ត្រូវពិសាឲ្យបានត្រឹមត្រូវពេលមានផ្ទៃពោះ៖ ទោះបីអ្នកមានផ្ទៃពោះក្ដី តែអ្នកក៏មិនត្រូវបណ្ដោយខ្លួន ឲ្យចេះតែហូបចំណីអាហារ ២៤ម៉ោងនោះដែរ។ តាមការស្រាវជ្រាវមួយបង្ហាញថា៖ « នារីៗ អាចនឹងឡើងទម្ងន់ពី៦ទៅ១៥គីឡូក្រាមនៅពេលដែលពួកគេសម្រាលបុត្រហើយ»។ ដូចនេះនារី ៗទាំងឡាយគួរតែកាត់បន្ថយការពិសា អាហារដែលធ្វើឲ្យធាត់ ឬ បង្អែមជាដើម ហើយគួរងាកមកពិសា បន្លែ ឬក៏ផ្លែឈើវិញទើបប្រសើរ។
២) ត្រូវបំបៅដោះកូន៖ ការបំបៅដោះនេះ អាចជួយកាត់បន្ថយគីឡូដែលអ្នកមានផងដែរ ហើយ កូនដែលទទួលបានការបំបៅទឹកដោះច្រើន ក៏មានសុខភាពល្អ ខ្លាំងផងដែរ។ ការបំបៅដោះ នឹងជួយបន្ថយកាឡូរីក្នុងខ្លួនរបស់អ្នក ពី៣០០ទៅ៥០០ក្នុងមួយថ្ងៃ។
៣) សម្រាកឲ្យបានគ្រប់គ្រាន់៖ ការសម្រាកមិនបានគ្រប់គ្រាន់នេះ នឹងធ្វើឲ្យមានការប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ហើយវានឹងកាន់តែធ្វើឲ្យការសម្រករាងរបស់អ្នកកាន់តែពិបាកទ្វេដង។ ដូចនេះអ្នកត្រូវព្យាយាមសម្រាកឲ្យបានគ្រប់គ្រាន់ អាចថា កូនរបស់អ្នកអាចភ្ញាក់ និងមិនសូវបានគេងទៀងពេល តែអ្នកគួរតែមើលថែសុខភាពខ្លួនឯង ផងដែរ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack