សម្រាក​ប៉ុន្មាន​ម៉ោង​ឲ្យ​គ្រប់គ្រាន់ ដោយ​មើល​លើ​អាយុ​របស់អ្នក​



«សម្រាប់អ្នកដែលមានអាយុខ្ទង់ ១៨ឆ្នាំឡើងទៅ ត្រូវការសម្រាកឲ្យបាន៧ទៅ៨ម៉ោងក្នុងមួយយប់ ហើយក្មេងៗ តូចអាយុពី៦ទៅ៧ឆ្នាំ ត្រូវសម្រាកឲ្យបានពី ៩ទៅ ១១ម៉ោងក្នុងមួយយប់ ចំណែកឯក្មេងៗ វ័យជំទង់ ត្រូវការសម្រាកពី ៨ទៅ ៩ម៉ោង» នេះបើយោងតៅតាមរបាយការណ៍របស់ National Sleep Foundation ។ មនុស្សប្រមាណជាង៣៥ភាគរយទូទាំងពិភពលោក តែងតែទទួលទានដំណេកមិនសូវបានលក់ស្រួល ហើយភាគច្រើនពួកគេសម្រាកបានត្រឹមតែ៧ម៉ោងប៉ុណ្ណេះយ៉ាងធំបំផុត។ យោងតាមNational Sleep Foundation ក៏បានបង្ហាញទៀតដែរថា ៖ « ៤០ភាគរយ នៃអ្នកដែលមានអាយុ១៨ឆ្នាំឡើង ភាគច្រើនមានជំងឺសម្រាន្តមិនលក់ ( Insomnia )។ » ហើយខាងក្រោមនេះអ្នកនឹងកាន់តែដឹងច្បាស់ពីពេលវេលាដែលអ្នកត្រូវសម្រាន្ត ដោយមើលទៅតាមអាយុរបស់អ្នក៖ [caption id="attachment_19048" align="aligncenter" width="640"]ប្រភព៖ nationalsleepfoundation ប្រភព៖ nationalsleepfoundation[/caption] ប្រែសម្រួល ៖ ព្រំ សុវណ្ណកណិ្ណកា ប្រភព៖ www.powerofpositivity.com
X
5s