ហេតុផល​ដែល​អ្នក​គួរ​ជ្រើសរើស ​ការ​ជិះកង់​ប្រសិន​បើ​អ្នក​អាច​ធ្វើ​បាន​



វាមានកត្តាជាច្រើនដែលធ្វើឲ្យមនុស្សម្នាក់សម្រេចចិត្តជិះកង់ដូចជា ការដែលចង់បានរាងស្អាត សុខភាពមាំមួន ស្រលាញ់បរិស្ថាន ឬសន្សំការចាយវាយជាដើម។ មិនថាវាជាហេតុផលអ្វីក៏ដោយ ហេតុផលនោះសុទ្ធតែនាំប្រយោជន៍មកទាំងអស់ដូចជា៖ ១) ដំណើរការល្អនៃសាច់ដុំ៖ គ្រាន់តែអ្នកនៅទំនេរច្រើនថ្ងៃ ដោយមិនបានធ្វើអ្វី អ្នកក៏ចាប់ផ្ដើមមានអារម្មណ៍ថា រាងកាយដូចជាមិនដំណើរបានមាំមួនល្អសោះ ដូចនេះ តើវានឹងមានរឿងអ្វីកើតឡើងប្រសិនបើអ្នកជិះកង់រាល់ថ្ងៃ? ដោយសារតែការជិះកង់នេះ ត្រូវការកម្លាំងស្ទើរតែគ្រប់កន្លែងពីរាងកាយទៅហើយ ជាពិសេសគឺជើង ដូចនេះអ្នកនឹងមានអារម្មណ៍ថារាងកាយរបស់អ្នកកាន់តែស្វាហាប់ឡើង។ ២) ជួយថែរក្សាបរិស្ថាន៖ ទោះបីជាការជិះកង់ត្រូវការចំណាយកម្លាំងបន្តិចមែន តែវាមិនជាមានអត្ថប្រយោជន៍លើសលប់ក្នុងការជួយការពារបរិស្ថាន បើប្រៀបធៀបទៅឡាន ឬម៉ូតូជាដើម។ ដូចនេះប្រសិនបើអ្នកអាចធ្វើដំណើរដោយការជិះកង់បាន អ្នកគួរតែជិះទៅ។ ៣) កាត់បន្ថយភាពស្មុគស្មាញ៖ ការហាត់ប្រាណក៏ត្រូវបានគេចាត់ទុកថាជាកីឡាមួយប្រភេទផងដែរ ដូចនេះវាក៏អាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយបានដូចគ្នា ដោយអ្នកមិនចាំបាច់ចំណាយលុយទៅកន្លែងហាត់ប្រាណជាប្រចាំក៏បាន គឺគ្រាន់តែមានកង់មួយជាការស្រេច។ ៤) សុខភាពបេះដូងរឹតតែរឹងមាំ៖ ដោយតែការជិះកង់ជួយបំបាត់ភាពស្មុគស្មាញ ក៏ដូចជាសំពាធផ្សេងៗ ដូចនេះវាក៏អាចជួយឲ្យបេះដូងរបស់អ្នកមានសុខភាពល្អផងដែរ ជាពិសេសនៅពេលដែលអ្នកមានអាយុកាន់តែច្រើនទៅៗ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s