ហេតុ​អ្វី​បាន​ជា​មនុស្ស​ស្រី​មាន​ជំងឺ​គេង​មិន​លក់​ច្រើន​ជាង​មនុស្ស​ប្រុស?​



បុរសស្រកទម្ងន់បានឆាប់និងងាយស្រួលជាងមនុស្សស្រី។ ហើយបុរសក៏មិនត្រូវពពោះដូចមនុស្សស្រីដែរ។ មានមនុស្សស្រីជាច្រើននាក់ជួបបញ្ហាគេងមិនលក់។ តើមូលហេតុមកពីអ្វី? ១) អ័រម៉ូនរបស់មនុស្សស្រី៖ ការមករដូវរាល់ខែរបស់ស្ត្រីអាចមានការប៉ះពាល់ដល់ការគេង។ ហើយពេលខ្លះទៀត អ័រម៉ូនអំឡុងពេលមានរដូវនោះអាចធ្វើពួកគេមិនបានគេងពេញមួយយប់។ អ្នកទាំងនោះគួរតែទៅជួបពេទ្យដើម្បីពិភាក្សារឿងនេះ។ ២)ងើបហើយគេងមិនលក់៖ វាមិនមានអ្វីដែលខុសទេ ដែលអ្នកភ្ញាក់ហើយ ហើយគេងមិនលក់វិញ។ មនុស្សស្រីយល់អារម្មណ៍មួយនេះណាស់ព្រោះថាពួកគេងាយនឹងភ្ញាក់ជាងបុរស។ មិនថាសូរសំឡេងអ្វីក៏ដោយ ពួកគេងាយនឹងភ្ញាក់ណាស់។ ៣) ការពពោះ៖ មនុស្សស្រីអាចមានការលំបាកក្នុងការគេងពេលមានទម្ងន់។ វាហាក់ដូចជាខ្លួនប្រាណរបស់ពួកគេកំពុងត្រៀមនូវជីវិតថ្មីរបស់ទារក។ មនុស្សស្រីដែលមានទម្ងន់មានការហត់នឿយ និងត្រូវការការសម្រាកឲបានគ្រប់គ្រាន់ ប៉ុន្តែពួកគេមិនអាចគេងលក់ស្រួលបាន៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s