ដឹងអត់ថាមនុស្សប្រុសបាក់លើមនុស្សស្រីពេលធ្វើសក់បែបនេះ?
តើអ្នកចង់ដឹងទេថា មនុស្សប្រុស ស្រលាញ់ និងងប់ងុលលើមនុស្ស ស្រីដែលធ្វើសក់បែបណាខ្លះ? យោងទៅតាមគេហទំព័រ hair.allwomenstalk.com នឹងបង្ហាញអ្នកឲ្យដឹងពីម៉ូដសក់ទាំ ង៨ដែលមនុស្សប្រុសងប់ងុលលើស្ត្រីខ្លាំង៖
១) សក់រួញបែបធម្មជាតិ៖ ជាការពិតណាស់ វា ជាម៉ូតសក់ទី១ដែលបុរសៗ តែងចង់ឲ្យនារីដែលខ្លួនស្រលាញ់ធ្វើវា ដោយសារតែវាមើលទៅគឺដូចជាធម្មជាតិ តែ ស្អាតខ្លាំង។
[caption id="attachment_18716" align="aligncenter" width="500"] ប្រភព៖gto-live.com[/caption]
២) ចងសក់លើកទៅក្រោយធម្មតា៖ វាជាម៉ូតសក់ សម្រាប់នារីៗ ដែលខ្ជិល តែ បុរសៗ ក៏ចូលចិត្ត វាខ្លាំងដែរ។
[caption id="attachment_18717" align="aligncenter" width="693"] ប្រភព៖special-hairstyles.com[/caption]
៣) បួងសក់៖ បួងសក់ឡើងទៅលើ គឺមើលទៅពិតជាស្អាត និងសាមញ្ញ។
[caption id="attachment_18719" align="aligncenter" width="500"] ប្រភព៖special-hairstyles.com[/caption]
៤) ទម្លាក់សក់ខាងមុខ៖ សក់ខាងមុខក៏ជាកន្លែងទាក់ទាញផងដែរ។
[caption id="attachment_18722" align="aligncenter" width="501"] ប្រភព៖www.allygong.com[/caption]
៥) សក់ត្រង់ស្អាត៖ អ្នកគួរកៀបសក់ឲ្យត្រង់ស្អាតរួចទម្លាក់វា ឲ្យមើលទៅឃើញសុភាពនិងទាក់ទាញ។
[caption id="attachment_18721" align="aligncenter" width="500"] ប្រភព៖weheartit.com[/caption]
៦) សក់ពុះកណ្ដាល តែរួញ៖ អ្នកទម្លាក់សក់ រួចញែក ត្រង់កណ្ដាលក្បាលរបស់អ្នក បន្ទាប់មកអ្នកអាចមូររួញដើម្បីបង្កើតភាពទាក់ទាញ។
[caption id="attachment_18723" align="aligncenter" width="514"] ប្រភព៖www.marieclaire.com[/caption]
៧) សក់សេះ៖ អ្នកអាចទម្លាក់សក់សេះខាងមុខរបស់អ្នកបាន ហើយ វាស័ក្ដិសម ណាស់សម្រាប់អ្នកមានមុខធំ។
[caption id="attachment_18720" align="aligncenter" width="503"] ប្រភព៖gto-live.com[/caption]
៨) សក់ក្រង៖ ក្រងសក់ គឹពិតជាងាយស្រួល ណាស់ តែ វាក៏ទាក់ទាញបានបុរសៗ ច្រើន ឲ្យចាប់
អារម្មណ៍លើអ្នក ដែរ៕
[caption id="attachment_18724" align="aligncenter" width="520"] ប្រភព៖pophaircuts.com[/caption]
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ hair.allwomenstalk.com