អ្នកចិត្តសាស្ត្រ៖ ងូតទឹកលឿន បានន័យថា អ្នកកំពុងតែមានសេចក្ដីសុខជាមួយជីវិតរបស់អ្នក
តើរៀងរាល់ពេលដែលដែលអ្នកងូតទឹក អ្នកចំណាយពេលវេលាប៉ុន្មាននាទីដែរ? ឆាប់ ឬមួយក៏យូរ? អ្នកចិត្តសាស្ត្របាននិយាយថានៅពេលដែលមនុស្សម្នាក់ចំណាយពេលងូតទឹកយូរប៉ុណ្ណា អ្នកនោះមានអារម្មណ៍ថាឯកា និងសោកសៅច្រើនប៉ុណ្ណោះដូចគ្នា។ រីឯអ្នកដែលងូតទឹកលឿនវិញ អ្នកនោះគឺជាមនុស្សដែលមានការផ្ចិតផ្ចង់បានល្អ ហើយចូលចិត្តរស់នៅក្នុងការពិតច្រើនជាងអ្នកដែលចំណាយពេលងូតទឹកយូរ។
អ្នកដែលងូតទឹកយូរពេលខ្លះ មិនប្រាកដថាពួកគេចំណាយពេលក្នុងការសំអាតខ្លួនយូរនោះទេ តែមកពីពួកគេចំណាយពេលគិតពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងជីវិតរបស់ពួកគេ ហើយការងូតទឹកនេះបានធ្វើឲ្យពួកគេមានអារម្មណ៍ថា ធូរស្បើយបានខ្លះ ទើបពួកគេចំណាយពេលយូរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org