ចង់ក្លាយជាបុរសដែលជំនាញលេងបាល់ទាត់កាន់តែល្អ អ្នកត្រូវធ្វើដូចម្ដេច?
កីឡាបាល់ទាត់នេះ បានក្លាយជាកីឡាដែលមានប្រជាប្រិយភាពខ្លាំងជាងគេនៅលើលោក។ ហេតុ ដូចនេះហើយបានជាមនុស្សប្រុសមួយចំនួនធំ ចង់ក្លាយជាអ្នកលេងបាល់ដ៏ស្ទាត់ជំនាញគ្រប់ៗ គ្នា។ តើអ្នកត្រូវធ្វើដូចម្ដេចខ្លះ?
១) ជ្រើសរើសតំណែងរបស់ខ្លួន៖ ជាការពិតណាស់មុនដំបូងបង្អស់ អ្នកគួរតែដឹងថា តើ អ្នកគួរលេងជាតំណែងអ្វីឲ្យបានច្បាស់។ ជាអ្នកចាំទី ខ្សែបម្រើ ខ្សែប្រយុទ្ធ ឬក៏ខ្សែការពារ ដែលអ្នកគិតថា អ្នកល្អជាមួយនឹងវា។
២) ត្រូវស្គាល់ពីច្បាប់និងតិចនិកលេង៖ អ្នកក៏ត្រូវស្គាល់ពីច្បាប់កីឡាបាល់ទាត់ដែលគេបានចែង រួចមកហើយនោះផងដែរ ដូចជាអ្នកមិនត្រូវឲ្យដៃទៅប៉ះបាល់ ឬមួយក៏លេងទាំងកម្រោល ដែលវាអាចនាំឲ្យមានគ្រោះថ្នាក់។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីបង្កើនតិចនិកលេង ឲ្យកាន់តែប្រសើរ ផងដែរនោះ អ្នកត្រូវតែ ឧស្សាហ៍ មើលការប្រកួត បាល់ទាត់ ពីបណ្ដា ប្រទេសឬ ក្លឹបធំៗ សម្រាប់យល់ដឹងពីតិចនិកក៏ល្អដែរ។
៣) ឧស្សាហ៍ហ្វឹកហាត់៖ អ្នកត្រូវតែហ្វឹកហាត់ជាប្រចាំ ដោយអនុវត្តន៍តាមផែនការច្បាស់លាស់ ដែលអ្នកបានដាក់។ ប៉ុន្តែ អ្នកត្រូវប្រាកដ ថា ការហ្វឹកហាត់ នោះ មិនធ្ងន់ធ្ងរពេកសម្រាប់អ្នក ព្រោះ វាអាចប៉ះពាល់ដល់សុខភាពពេលដែលអ្នកហ្វឹកហាត់ លើសកំណត់ជ្រុល។
៤) បង្កើតជាក្រុមបាល់ទាត់៖ វានឹងបង្រៀនឲ្យអ្នកដឹង ពីការធ្វើការ ឬសហការគ្នាជាក្រុម ក្នុងការដណ្ដើមយកជ័យជំនះអ្វីមួយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចមានឱកាសផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលជំនាញផ្នែកបាល់ទាត់ដទៃទៀតជាច្រើននាក់ផងដែរ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.wikihow.com