អ្នក​នឹង​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា ​ប្រទេស​ណា​ខ្លះ​នាំ​ចេញ​ពេជ្រ​ច្រើន​ជាង​គេ​​លើ​លោក?​



តាមការឲ្យដឹងពី គេហទំព័រ World Top Exports បានបង្ហាញថា ការនាំចេញពេជ្រទៅលក់នៅជុំវិញពិភពលោក ទទួលបានប្រាក់ចំណូលសរុបប្រមាណ ១២១,១ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៥។ ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យកាន់តែដឹងច្បាស់ទៀតថា តើមានប្រទេសណាខ្លះដែលនាំចេញពេជ្រមានតម្លៃមហិមាច្រើនជាងគេ៖ ១) ប្រទេសឥណ្ឌា ( ២១,៩ពាន់លានដុល្លារអាមេរិក , ១៨,១ភាគរយ) ២) សហរដ្ឋអាមេរិក ( ១៨,៦ពាន់លានដុល្លារអាមេរិក , ១៥,៣ភាគរយ) ៣) ប្រទេសអ៊ីស្រាអែល ( ១៧,៦ពាន់លានដុល្លារអាមេរិក , ១៤,៥ភាគរយ) ៤) ប្រទេសបែលហ្សិក (១៥,៥ពាន់លានដុល្លារអាមេរិក , ១២,៨ភាគរយ) ៥) ទីក្រុងហុងកុង (១៥ពាន់លានដុល្លារអាមេរិក , ១២,៨ភាគរយ) ៦) សហព័ន្ធអារ៉ាប់រួម ( ៨,៦ពាន់លានដុល្លារអាមេរិក , ៧,១ភាគរយ) ៧) ប្រទេសរុស្សី (៣,៧ពាន់លានដុល្លារអាមេរិក , ៣,១ភាគរយ) ៨) ប្រទេសបុតស្វាន់ណា ( ៣ពាន់លានដុល្លារអាមេរិក , ២,៥ភាគរយ) ៩) ប្រទេសចិន ( ២,២ ពាន់លានដុល្លារអាមេរិក , ១,៨ភាគរយ) ១០) ប្រទេសស្វីស ( ២,១ ពាន់លានដុល្លារអាមេរិក , ១,៨ភាគរយ) ១១) ចក្រភពអង់គ្លេស ( ២,១ពាន់លានដុល្លារអាមេរិក , ១,៧ភាគរយ) ១២) ប្រទេសកាណាដា ( ១,៨ ពាន់លានដុល្លារអាមេរិក , ១,៥ភាគរយ) ១៣) ប្រទេសអាហ្វ្រិកខាងត្បូង ( ១,៨ ពាន់លានដុល្លារអាមេរិក , ១,៥ភាគរយ) ១៤) ប្រទេសថៃ ( ១,៨ ពាន់លានដុល្លារអាមេរិក , ១,៤ភាគរយ) ១៥) ប្រទេសសិង្ហបុរី ( ១,៤ពាន់លានដុល្លារអាមេរិក , ១,១ភាគរយ) ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.worldstopexports.com
X
5s