តើការខ្វះពន្លឺព្រះអាទិត្យអាចផ្ដល់ផលវិបាកអ្វីខ្លះដល់អ្នក?
មនុស្សមួយចំនួន តែងតែគេចចេញពីពន្លឺថ្ងៃ ដោយយល់ថា ពន្លឺថ្ងៃនោះអាចបំផ្លាញកោសិកាស្បែករបស់ពួកគេ។ ម៉្យាងទៀត វាអាចឲ្យស្បែកពួកគេស្រអាប់ និងមិនស្រស់ស្អាតផងដែរ។ ប៉ុន្តែការខ្វះឬទទួលពន្លឺព្រះអាទិត្យមិនគ្រប់គ្រាន់ ក៏អាចផ្តល់ផលវិបាកច្រើនផងដែរ។ តើការខ្វះពន្លឺព្រះអាទិត្យអាចផ្ដល់ផលវិបាកអ្វីខ្លះដល់អ្នក?
១) ភាគច្រើនតែងតែក្រៀមក្រំចិត្ត៖ យោងតាមការសិក្សាមួយរបស់ the Bristish Journal of Psychiatryបង្ហាញថា៖ «អ្នកដែលមិនទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ នឹង ធ្វើឲ្យរាងកាយខ្វះវីតាមីនដេ ហើយពួកគេអាចនឹងមានបញ្ហាផ្លូវចិត្តឬក្រៀមក្រំចិត្ត ទ្វេដង បើប្រៀបធៀបទៅនឹងមនុស្សធម្មតា។»
២) វាកាន់តែពិបាកសម្រាប់អ្នកមានជំងឺមហារីក៖ សម្រាប់អ្នកមានជំងឺមហារីករាំរៃនានា អាចនឹងបន្តការរស់រានបានយូរ ប្រសិនបើពួកគេតែងតែទទួលពន្លឺពីព្រះអាទិត្យ ព្រោះគេអាចទទួលបានវីតាមីនដេ ដែលជួយវិវត្តន៍កោសិការាងកាយផងដែរ។
៣) អ្នកអាចជួបបញ្ហាស្បែក៖ ការមិនទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ នឹងធ្វើឲ្យអ្នកជួបបញ្ហារោគស្បែកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចនឹងប្រឈមមុខនឹងការកើនឡើងនៃកោសិកាឈាមស នៅក្នុងខ្លួនច្រើនជាងឈាមក្រហមទៀតផង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.prevention.com