បន្លែ​ទាំង​ ៤​អ្នក​ញ៉ាំ​ញឹកញាប់​​មាន​ប្រយោជន៍​ ច្រើន​ជាង​ការ​គិត​របស់​អ្នក​ឆ្ងាយ​ណាស់​



អ្វីដែលមនុស្សទូទៅដឹងនោះគឺការញាំបន្លែធ្វើឲ្យពួកគេមានសុខភាពល្អ តែពួកគេប្រហែលជាមិនបានដឹងនោះទេថាវាផ្ដល់អត្ថប្រយោជន៍បែបណា ហើយពេលខ្លះអ្នកប្រហែលជាស្មានមិនដល់នោះទេអំពីអត្ថប្រយោជន៍របស់វាដែលអ្នកអាចទទួលបាន ដូចនេះអ្នកគួរតែអានអត្ថបទខាងក្រោមដើម្បីបានដឹងឱ្យកាន់តែច្បាស់៖ ១) ការ៉ុត៖ តាមរយៈពណ៌របស់ការ៉ុត ឲ្យគេដឹងថា វាមានប្រូតេអ៊ីនជាច្រើនដើម្បីជួយកាត់បន្ថយអត្រានៃការកើតជំងឺមហារីក និងជំងឺភ្នែកជាដើម ហើយយ៉ាងណាមិញ ការ៉ុតគឺជាប្រភេទបន្លែម្យ៉ាងដោយមិនចាំបាច់ត្រូវការចម្អិនដូចបន្លែផ្សេងទៀតនោះទេ ហើយថែមទាំងមានរសជាតិគួរឲ្យចង់ញាំថែមទៀតផង។ ២) ជីវ៉ាន់ស៊ុយ៖ ជីវ៉ាន់ស៊ុយត្រូវបានគេចាត់ទុកជាប្រភេទឱសថម៉្យាងដែលជួយទៅដល់ស្ត្រីដែលកំពុងតែមានផ្ទៃពោះ ហើយគេក៏ចូលចិត្តដាក់វាបន្ថែមទៅលើស៊ុប ឬឆាជាដើម ដើម្បីឲ្យមានក្លិនឈ្ងុយតែមិនមានមនុស្សច្រើនទេ ដែលដឹងថាវាក៏ជួយកាត់បន្ថយអត្រាដែលកើតជំងឺបេះដូងនោះ។ ៣) ខ្ទឹមបារាំង៖ ថ្មីៗនេះ ការស្រាវជ្រាវក៏បានបង្ហាញឲ្យឃើញដែរថា ខ្ទឹមបារាំងនេះអាចជួយការពារពីការឡើងសម្ពាធឈាមខ្ពស់ ហើយវាក៏ជួយឲ្យអ្នកសម្រកទម្ងន់បានដែរ ដោយសារតែវាមានជាតិកាឡូរីតិច ហើយនឹងវីតាមីន C ច្រើន។ ៤) ដំឡូង៖ ដំឡូងមានសារធាតុចិញ្ចឹមជាច្រើនដែលស្រដៀងទៅនឹងផ្លែចេក ដូចជាវីតាមីន CនិងB6 ហើយមេផ្ទះជាច្រើនក៏ចូលចិត្តយកវាទៅដាក់នៅក្នុងស៊ុបផងដែរ ដែលរឹតតែផ្ដល់ឱជារសនិងសារធាតុបំប៉នទៅដល់អ្នកទទួលទានថែមទៀតផង៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com
X
5s