បើអ្នកចូលចិត្តទទួលទានផ្លែទំពាំងបាយជូរ អ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏មហិមាទាំងនេះ
ផ្លែទំពាំងបាយជូរ ត្រូវបានដឹងថា ជាផ្លែឈើដែលផ្ដល់សារជាតិចិញ្ចឹមដល់រាងកាយ មិនត្រឹមតែប៉ុណ្ណោះវាមានឱជារសឆ្ងាញ់គួរឲ្យចង់ទទួលទានទៀតផង។ ខាងក្រោមនេះនឹងបង្ហាញពីសារប្រយោជន៍ដែលអ្នកនឹងទទួលបានបន្ទាប់ពីទទួលទានផ្លែទំពាំងបាយជូរនេះ៖
១) ជួយប្រឆាំងការកើតមុន៖ នៅក្នុងផ្លែទំពាំងបាយជូរនេះ គឺពោរពេញដោយសារធាតុមួយឈ្មោះថា Resveratrol ដែលជាសារធាតុមាននៅក្នុងផ្លែឈើ រួមទាំងស្រាក្រហមផងដែរ។ សារធាតុនេះផងដែរនឹងចូលទៅទប់ស្កាត់និងប្រឆាំងការកកើតមុននៅលើផ្ទៃមុខរបស់អ្នក។
២) ជួយសម្រួលប្រព័ន្ធរំលាយអាហារ៖ ផ្លែទំពាំងបាយជូរមានកាកសរសៃ Fiber ដែលវាអាចសម្រួលដល់រោគទល់លាមករបស់អ្នកផងដែរ។ កាកសរសៃ Fiber ដែលមាននៅក្នុង ផ្លែទំពាំងបាយជូរនេះ គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការសម្រួលដល់ប្រព័ន្ធពោះវៀនរបស់អ្នក ជាពិសេសសម្រាប់មនុស្សចាស់ដែលតែងតែមានបញ្ហាពោះវៀន។
៣) ការពាររោគហឺត៖ រាល់សមាសភាគដែលមាននៅក្នុងផ្លែទំពាំងបាយជូរនេះ នឹងចូលទៅបង្កើនសមត្ថភាពដល់សួតរបស់អ្នក ហេតុនេះហើយវានឹងធ្វើឲ្យដំណកដង្ហើមរបស់អ្នកដើរបានស្រួល ហើយគេចផុតពីជំងឺហឺតបានផងដែរ។
៤) ការពារជំងឺទឹកនោមផ្អែម៖ យោងទៅតាមការសិក្សាបានបង្ហាញថា ផ្លែទំពាំងបាយជូរនេះមានសារជាតិ Glycemic Index ទាបបំផុត ដែល សារជាតិនេះវាតែងតែបង្កើតកម្រិតជាតិស្ករនៅក្នុងខ្លួន។ ដូចនេះសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម អ្នកគួរពិសាផ្លែនេះ ជាពិសេស គួរពិសាផ្លែទំពាំងបាយជូរពណ៌ក្រហមនិងខ្មៅឲ្យច្រើន។
៥) រក្សាសម្ផស្សឲ្យក្មេងជាងវៃ៖ អ្នកអាចយកសាច់ផ្លែរបស់វា មកម៉ាស្សាលើផ្ទៃមុខជាងរាងរង្វង់ រយៈពេល២០នាទី បន្ទាប់មកលាងសម្អាតជាមួយទឹកត្រជាក់ ។ វាជាផ្លែឈើម្យ៉ាងដែលសំបូរដោយវីតាមីន សេដែលពន្យារអាយុរបស់អ្នក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.stylecraze.com