​បើ​​សង្កេត​មើល​ធ្មេញ​របស់​អ្នក​​លើ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម ក៏​ដឹង​ថា​អ្នក​កើត​ជំងឺ​អ្វី​ដែរ​



ទន្តពេទ្យល្បីៗ មួយចំនួនបានធ្វើការណែនាំដល់អ្នកជំងឺខ្លួនក្នុងការសង្កេតមើលធ្មេញ ដើម្បីដឹងថាតើពួកគេអាចមានជំងឺអ្វី។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖ ១) អ្នកអាចមានជំងឺទឹកនោមផ្អែម៖ ទន្តពេទ្យម្នាក់ឈ្មោះ Sally Cram នៅឯសហរដ្ឋអាមេរិកបាននិយាយថា៖ « ប្រសិនបើអញ្ចាញធ្មេញរបស់អ្នកមានការហូរឈាម ឬក៏មានដំបៅដែលមានក្លិនមិនល្អចេញមកនោះ វាគឺជារោគសញ្ញានៃការកើតជំងឺទឹកនោមផ្អែមហើយ។» ២) មានជំងឺតានតឹងអារម្មណ៍៖ ការខាំធ្មេញ ក៏ជាសញ្ញាមួយបង្ហាញថាអ្នកកំពុងតែមានជំងឺតានតឹងអារម្មណ៍។ នៅពេលដែលអ្នកមានអារម្មណ៍ថាតានតឹងកាន់តែខ្លាំង អ្នកអាចនឹងខាំធ្មេញនោះទាល់តែបែកដោយមិនដឹងខ្លួនក៏មាន។ ៣) មានរោគហើមពោះ៖ អ្នកអាចសន្និដ្ឋានថា ខ្លួនឯងមានរោគហើមពោះបានដោយការសង្កេតទៅធ្មេញរបស់អ្នកគឺមានការប្រែពណ៌ ដូចជាពណ៌លឿង និងពណ៌ដែលរាងស្រអាប់ជាងធម្មតា។ មិនត្រឹមតែប៉ុណ្ណោះ ធ្មេញរបស់អ្នកនឹងមានប្រហោងធំៗ ដែលវាបង្ហាញថាអ្នកមានរោគហើមពោះហើយ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.rd.com
X
5s