វិធីសាស្ត្រទាំង ៥យ៉ាងនេះ អ្នកអាចជម្នះនូវភាពភ័យខ្លាចក្នុងនាមជាអ្នកជំនួញទើបចាប់ផ្តើមបាន
មនុស្សមួយចំនួនដែលចង់ក្លាយជាអ្នកជំនួញមិនអាចពុះពារនូវភាពភ័យខ្លាចនៃបរាជ័យដែលនេះជាហេតុធ្វើឱ្យពួកគេមិនអាចចាប់ផ្ដើមជំនួញបាន។ វាមានហេតុផលជាច្រើនដែលធ្វើឱ្យយើងបរាជ័យ។
តែអ្នកត្រូវចងចាំថា វាមិនមែនជាទីបញ្ចប់នៃពិភពលោកឡើយ។ យុទ្ធសាស្ត្រនោះគឺអ្នកមិនត្រូវអនុញ្ញាតឱ្យអារម្មណ៍ភ័យខ្លាចទាំងនោះបញ្ឈប់អ្នកឡើយ។ ខាងក្រោមនេះជាវិធីដែលអាចជួយអ្នកបាន។
១) តើការបរាជ័យមានន័យយ៉ាងម៉េចសម្រាប់អ្នក?
គំនិតមួយដែលតែងតែបញ្ឈប់អ្នកជំនួញចាប់ផ្ដើមអាជីវកម្មនោះគឺពួកគេគិតការបរាជ័យក្នុងផ្លូវអវិជ្ជមាន។ អ្នកត្រូវដឹងថាការបរាជ័យមិនមែនផ្ទុយពីភាពជោគជ័យនោះទេ។ វាជាផ្នែកមួយនៃភាពជោគជ័យ។
២) ឈប់ប្រៀបធៀបខ្លួនអ្នកជាមួយនឹងអ្នកដទៃ
អ្នកមិនគួរប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែរៀនពីអ្នកដទៃ ហើយព្យាយាមឱ្យដូចគេ។ អ្នកអាចពីរៀនអ្នកជោគជ័យទាំងឡាយ។
៣) បន្តព្យាយាម
វិធីដ៏ល្អដើម្បីជម្នះភាពភ័យខ្លាចនោះគឺអ្នកត្រូវមានសកម្មភាពទោះបីជាអ្នកខ្លាចក៏ដោយ។ ទោះបីជាអ្នកមានអារម្មណ៍ភ័យខ្លាច ឬមានគំនិតអវិជ្ជមានក៏ដោយ អ្នកត្រូវផ្ដោតទៅធ្វើអ្វីដែលអ្នកកំពុងធ្វើ។
៤)កុំគិតពីបញ្ហាអ្នករកគិតពីដំណោះស្រាយ
អ្នកត្រូវដឹងថាជំនួញគឺផ្ដល់ទំនិញឬសេវាកម្ម។ ដូច្នេះហើយ ដើម្បីក្លាយជាអ្នកជំនួញដ៏ជោគជ័យ អ្នកត្រូវចេះពីវិធីដោះស្រាយបញ្ហា។ អ្នកត្រូវមើលបញ្ហាជាឱកាសដែលនាំអ្នកទៅរកភាពជោគជ័យ។
៥) គិតវិជ្ជមាន
វិធីដ៏ល្អមួយទៀត គឺអ្នកត្រូវមានគំនិតវិជ្ជមានជានិច្ច។ ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវមានសមត្ថភាពទាយពីអនាគត។ អ្នកក៏ត្រូវចងចាំថា អ្នកត្រូវជម្នះឧបសគ្គដើម្បីភាពជោគជ័យ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.addicted2success.com