គន្លឹះ​​ហិរញ្ញវត្ថុ​ទាំង​៣​ដែល​សហគ្រិន​ទាំង​ឡាយ​គួរ​តែ​អនុវត្ត​តាម​ដើម្បី​ទទួលបាន​ភាពជោគជ័យ​



មានសហគ្រិនជាច្រើនមានបញ្ហាជាមួយនឹងរឿងហិរញ្ញវត្ថុដែលធ្វើឲ្យពួកគេជួបប្រទះនឹងរឿងជាច្រើនរាប់មិនអស់ រហូតដល់ពេលខ្លះធ្វើឲ្យពួកគេក្ស័យធុនថែមទៀតផង។ ប៉ុន្តែប្រសិនបើអ្នកចង់មិនជួបនឹងរឿងរឿងមិនល្អទាំងនេះទេ អ្នកគួរតែអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ៖

១) ហាមពន្យារពេល៖ ការចាត់ចែងការប្រើប្រាស់ហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុននិមួយៗគឺជារឿងដ៏សំខាន់មួយដែលសហគ្រិនទាំងអស់មិនគួរធ្វើការពន្យារពេលនោះទេ ព្រោះវានឹងផ្ដល់ភាពច្របូកច្របល់ទៅដល់ក្រុមហ៊ុនទាំងមូល។

២) ផ្ដោតទៅលើភាពខ្លាំង៖ ក្រុមហ៊ុនណាក៏មានទាំងចំណុចខ្លាំងនិងចំណុចខ្សោយ តែមិនថាយ៉ាងណាក៏ដោយការផ្ដោតទៅលើចំណុចខ្លាំងគឺជាអ្វីដែលអ្នកគួរតែធ្វើក្នុងនាមជាសហគ្រិនដ៏ពូកែមួយរូប។

៣) គិតគូរពីប្រាក់ចំណេញ៖ នេះជារឿងមួយដែលមិនអាចភ្លេចបាន អ្នកគួរតែពីពីកម្លាំងញើសឈាមដែលអ្នកបញ្ចេញ ព្រមទាំងទុនដែលអ្នកដាក់ផងដែរ ថាតើវាសមស្របជាមួយប្រាក់ចំណេញដែលអ្នកទទួលបានដែរឬមួយក៏អត់ទេ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.entrepreneur.com

X
5s