កំពូលមនុស្សជោគជ័យផ្នែកអាជីវកម្ម ១០រូបដែលក្រោកពីដំណេកតាំងពីមាន់រងាវ
ការក្រោកពីដំណេកតាំងពីព្រលឹមស្រាងៗ ហាក់ដូចជារឿងដ៏ពិបាកសម្រាប់មនុស្សមួយចំនួន។ ប៉ុន្តែមនុស្សដែលជោគជ័យក្នុងពិភពលោកភាគច្រើន ពួកគេមិនល្មោភក្នុងការសម្រាកនោះទេ។ ពួកគេទាំងនោះរួមមាន៖
១) ស្ថាបនិកក្រុមហ៊ុន Apple លោកTim Cook ៖ លោកតែងតែក្រោកពីដំណេកម៉ោង៣និង៤៥នាទីយប់ជានិច្ច បន្ទាប់មកលោកត្រូវទៅពិនិត្យអ៊ីមែលផ្ទាល់ខ្លួនរបស់លោក។
២) លោកស្រី Michelle Obama
លោកស្រី ក្រោកពីដំណេកនៅម៉ោង៤និង៣០នាទីព្រលឹមដើម្បីធ្វើការហាត់ប្រាណ ព្រោះលោកស្រីនិយាយថា៖ «បើខ្ញុំមិនក្រោកឱ្យលឿនហើយធ្វើការហាត់ប្រាណទេ ខ្ញុំមានអារម្មណ៍ថាមិនសូវជាស្រួលខ្លួនទេ។»
ប្រភព៖thelibertarianrepublic.com
៣) លោក Tim Armstrong ស្ថាបនិកក្រុមហ៊ុន AOL
លោកតែងតែក្រោកពីដំណេកម៉ោង៥ព្រលឹម។ លោកក្រោកពីព្រលឹមដើម្បីធ្វើការហាត់ប្រាណ អានសៀវភៅ និងដើរស្រូបយកខ្យល់អាកាសជាមួយកូនស្រីរបស់គាត់។
៤)លោកស្រី Ursula Burns ស្ថាបនិកក្រុមហ៊ុន Xerox
លោកស្រី ក្រោកពីដំណេកនៅម៉ោង៥និង១៥នាទីព្រលឹម ដើម្បីហាត់ប្រាណ ។
ប្រភព៖newyork.alumclub.mit.edu
៥) លោក Jeff Immelt ស្ថាបនិកក្រុមហ៊ុន GE
លោកតែងតែក្រោកពីដំណេកម៉ោង៥និង៣០នាទីព្រលឹមដើម្បីហាត់ប្រាណ ជួយសម្រួលដល់បេះដូងរបស់លោក។
៦) លោកស្រី Indra Nooyi ស្ថាបនិកក្រុមហ៊ុន PepsiCo
លោកតែងតែក្រោកពីដំណេកម៉ោង៤ព្រលឹម ហើយទៅដល់កន្លែងធ្វើការមិនដែលយូរជាងម៉ោង៧ព្រឹកនោះទេ។
៧) លោកនាយក Dan Lee របស់ក្រុមហ៊ុន NextDesk
លោកក្រោកពីដំណេកម៉ោងម៉ោង៣និង៣០នាទីយប់ ហើយលោកតែងតែពិសាទឹក២លីត្រនិងកាហ្វេ២ពែងជាប្រចាំនៅពេលក្រោកពីដំណេក។
៨) លោក Jack Dorsey ស្ថាបនិកក្រុមហ៊ុន Twitterនិង Square
លោកក្រោកពីដំណេកម៉ោងម៉ោង៥និង៣០នាទីដើម្បីធ្វើការសមាធិអារម្មណ៍។
៩) លោកSergio Marchionne ស្ថាបនិកក្រុមហ៊ុនFiat Chrysler
លោកតែងតែក្រោកពីដំណេកម៉ោង៣និង៣០នាទីយប់។
១០) លោកKevin O'Leary ជាអ្នកវិនិយោគនៅក្រុមហ៊ុនShark Tank
លោកតែងតែក្រោកពីដំណេកម៉ោង៥និង៤៥នាទីព្រលឹម៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.businessinsider.com