មេរៀន ៥​យ៉ាង​ដែល​អ្នក​គួរ​​សូត្រ​ពី​​គន្លឹះ​ជោគជ័យ​ក្នុង​ជីវិត​​លោក​ Bill Gates ​​និង ​លោក​ Mark Cuban​



លោក ​Bill Gates​​មហាសេដ្ឋី​អាមេរិក​ មិន​បាន​រង់ចាំ​ឱកាស​រត់​មក​រក​គាត់​នោះ​ទេ។ លោក​ធ្វើការ​យ៉ាង​លំបាក​ក្នុង​អាជីព​ការងារ​ ​រហួត​ទទួល​បាន​ជោគជ័យ​ធំធេង​ក្នុង​ជីវិត​។

យើង​ទាំង​អស់​គ្នា​តែងតែ​ឃើញ​និង​​ឮ​ពី​លោក​ Mark Cuban ​​ហើយ​​មាន​មនុស្ស​ជាច្រើន​​ធ្លាប់​ឆ្ងល់​​ថា​​​ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​​ Mark Cuban​ ទទួល​បាន​​ជោគជ័យ​ខ្លាំង​ក្នុង​ជីវិត​៖

១) ពួកគេ​ស្រឡាញ់​ក្ដី​សុបិន​​ និង ​គំនិត​របស់​ពួកគេ​

លោក Bill Gates ជា​សហគ្រិន​មួយ​រូប​ដែល​មាន​គំនិត ចំណង់ចំណូលចិត្ត ​ហើយ​ខំ​ធ្វើការ​ឆ្ពោះ​ទៅ​រក​ការ​កំណត់​របស់​គាត់​។ លោក​ Bill Gates ស្រឡាញ់ ​អំពី​ប្រព័ន្ធ​កុំព្យូទ័រ​និង​កម្មវិធី​​។ ដូច្នេះ គាត់​បាន​យក​ពេល​វេលា​សល់​ពី​ការ​​សិក្សា រៀន​អំពី​ម៉ាស៊ីន​បន្ថែម​។ គាត់​មិន​បាន​អង្គុយ​ទំនេរ​ចោល ​ហើយ​រង់ចាំ​ឱកាស​នោះ​ទេ។ ​​ចំណែក​លោក​ ​​លោក​​ Mark Cuban​ ​ក៏​ដូច្នោះ​ដែរ​ ពោល​គឺ​ ​​លោក​​​បាន​ខិតខំ​​យ៉ាង​ខ្លាំង​ដើម្បី​ឲ្យ​គំនិត​ ​និង ក្តី​សុបិន​របស់​ខ្លួន​ក្លាយ​ជា​ការ​ពិត​។​​​​

២) ​គ្មាន​នរណា​បង្ខំ​

 វា​គឺ​ជា​ការ​ស្រឡាញ់​ ​និង ​ចំណង់​ចំណូល​ចិត្ត​ ​ដែល​ពួកគេ​ចង់​ធ្វើ​ ដូច្នេះ​ហើយ​បាន​ជា​មហាសេដ្ឋី​ទាំង​ពីរ​រួប​ ​​អាច​ជម្នះ​រាល់​ឧបសគ្គ​ផ្សេងៗ​បាន​ជា​បន្តបន្ទាប់​។ ​​ប្រ​សិន​បើ​ ​អ្វី​ដែល​ពួកគេ​ធ្វើ​នោះ ​​គឺ​សុទ្ធតែ​ធ្វើ​ឡើង​ដោយសារតែ​ការ​បង្ខំ​នោះ ​ទោះ​ជោគជ័យ​ក៏​ជោគជ័យ​មាន​រយៈពេល​ខ្លី ​និង មាន​ទំហំ​តូច​ដែរ​។​​​​​

៣) ពួក​គេ​មាន​គម្រោង​ដែល​អាច​សម្រេច​បាន

សហគ្រិន​ដែល​ខ្លាំង​ដូច​លោក​ Bill Gates មិន​មាន​គម្រោង​ដែល​មិន​អាច​សម្រេច​បាន​ ​និង ​មិន​សម​ហេតុផល​នោះ​ទេ។ លោក Mark Cuban មិន​បាន​ចាកចេញ​ពី​អាជីវកម្ម​របស់​គាត់​ទៅ ​វិនិយោគ​​កន្លែង​មួយ​ផ្សេង​ទៀត​ដោយ​មិន​គិត​នោះ​ឡើយ​។ លោក​បាន​ធ្វើអ្វី​គ្រប់​យ៉ាង​ដែល​គាត់​អាច​សម្រេច​បាន​​ និង​រៀបចំ​ពេលវេលា​សម្រាប់​អាជីវកម្ម​ថ្មី​របស់​គាត់។

៤)ពួកគាត់​មិន​បាន​ដើរ​ផ្លូវ​កាត់​នោះ​ទេ ​

សហគ្រិន​ដែល​ជោគជ័យ ខ្វាយខ្វល់​ណាស់​អំពី​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ។ លោក Bill Gates អាច​រៀន​នៅ​ថ្នាក់ Upper-intermediate ប៉ុន្តែ​លោក​បាន​ស្នើ​សុំ​ឪពុកម្ដាយ​របស់​គាត់ ឱ្យ​ដាក់​គាត់​នៅ​កន្លែង​ធ្វើការ​មួយ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​មិន​បាន​ជ្រើសរើស​ផ្លូវ​ដែល​ស្រួល​នោះ​ទេ លោក​ព្យាយាម និង ខិតខំ​ប្រឹងប្រែង​នៅ​កិច្ចការ​របស់​គាត់​រហូត​ដល់​សម្រេច​នូវ​ក្ដី​សុបិន​របស់​គាត់។

៥)ពួក​គាត់​ជឿជាក់​លើ​ខ្លួន​ឯង

មនុស្ស​ដែល​ទទួល​បាន​ជោគជ័យ​មាន​ជំនឿ​និង​ការ​ជឿជាក់​លើ​ខ្លួន​គេ។ ពួកគេ​មិន​មាន​ថា​ ​អារម្មណ៍​បាក់ទឹកចិត្ត​ បើ​ជា​ខំ​អស់​ពី​លទ្ធភាព​ដើម្បី​សម្រេច​នូវ​គោលបំណង​របស់​ពួក​គេ។ ការ​មាន​ជំនឿ​លើ​ខ្លួន​ឯង​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ជោគជ័យ៕

ប្រែ​សម្រួល​៖​​ អ៊ឺង​​មួយ​យូ

ប្រភព​ ៖ www.addicted2success.com

X
5s