​ប្រទេស​ ១៥​​ដែល​មានប្រជាជនចូលរួមជាមួយ​​ក្រុម​ ISIS ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​​



​​សកម្មជន​ប្រយុទ្ធ​​ឬ​ក្រុម​​ឥស្លាម​ជ្រុលនិយម​ ISIS ​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​​ជា​​ពិសេស​ប្រទេស​នៅ​អឺរ៉ុប​ និង​អាស៊ី​តែ​ម្ដង។ ​​បើ​យោង​តាម​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​ដោយ​ Statista ​​និង​ចុះ​ផ្សាយ​​បន្ត​ដោយ​ The Independent ​បង្ហាញ​ថា​ ​ប្រទេស​បែលហ្សិក​ មាន​អ្នក​​ចូល​រួម​ជា​មួយ​ក្រុម​ ISIS ​​​ច្រើន​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​ នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ។ ​តាម​​ប្រភព​ដដែល​ គឺ​ប្រទេស​នេះ​មាន​សកម្មជន​ប្រយុទ្ធ​ប្រមាណ​ ៥០០​នាក់​សរុប​​ ​ហើយ​បើ​គិត​ក្នុង​អត្រា​ មួយ​លាន​នាក់​​គឺ​មាន​​ចំនួន​ប្រហែល​ ៤០​នាក់។ ​ប្រទេស​ទាំង​ ១៥​ដែល​មាន​​​ជន​ឥស្លាម​​ជ្រុលនិយម​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​ (គិត​ជា​​អត្រា​​ក្នុង​មួយ​លាន​នាក់) គឺ៖ ​​១) ​ហ្សកដានី​ មាន​​ ៣១៥​នាក់​ ២) ​ទុយណេស៊ី ​មាន​ ២៨០​នាក់​ ៣) ​អារ៉ាប៊ីសាអ៊ូឌីត​ មាន​ ១០៧​នាក់​ ៤) ប៊ូស្នៀរ​ និង​ហឺហ្ស៊េហ្គោវីណា​ មាន​ ៩២​នាក់ ៥) កូសូវ៉ូ​ មាន​ ៨៣​នាក់​ ៦) ​ទួរមេនីស្ថាន​ មាន​ ៧២​នាក់​ ៧) ​អាល់បានី​ មាន​ ៤៦​នាក់​ ៨)​ បែលហ្ស៊ិក​ មាន​ ៤០​នាក់​ ៩) ​អ៊ូបេគីស្ថាន​ មាន​ ៣៣​នាក់​ ១០) ​ស៊ុយអែត​ មាន​ ​៣២​នាក់​ ១១ ប៉ាឡេស្ទីន​ មាន​ ២៨​នាក់​ ១២ ​ដាណឺម៉ាក​ មាន​ ២៧​នាក់​ ១៣ តាជីគីស្ថាន​ មាន​ ២៤​នាក់​ ១៤) ​គុយវ៉ែត​ មាន​ ២៣​នាក់​ ១៥) បារាំង​ មាន​ ១៨​នាក់៕ ដោយ៖ រតនៈវិភូ​​​
X
5s