ចំណូលរបស់PetroChina ដែលជាក្រុមហ៊ុនប្រេង និង ឧស្ម័នធំបំផុតរបស់ចិន ធ្លាក់ចុះ៧០ភាគរយ
ក្រុមហ៊ុនផលិតប្រេងនិងឧស្ម័នធំជាងគេបំផុតរបស់ចិន PetroChina ដែលកាន់កាប់ដោយរដ្ឋ នោះ ត្រូវបានគេរាយការណ៍ថា ប្រាក់ចំណេញសម្រាប់ឆ្នាំ២០១៥មានការថយចុះដល់៧០% ដែលមិនធ្លាប់កើតមានពីមុនមក។
របាយការណ៍របស់ក្រុមហ៊ុនPetroChina បានបង្ហាញថា ប្រាក់ចំណេញនៅក្នុងឆ្នាំ២០១៥គឺមានចំនួន ៣៥,៥១ពាន់លានយ៉ន់ (៥,៤៦ ពាន់លានដុល្លារអាមេរិក) ដែលកាលពីឆ្នាំមុនប្រាក់ចំណេញសរុបគឺមានចំនួន ១០៧,១៧ពាន់លានយ៉ន់។
ក្រុមហ៊ុននេះក៏ឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១៥ បញ្ហាសេដ្ឋកិច្ចសកលគឺមានសភាពមិនសូវល្អ ជាហេតុនាំឲ្យចិនប្រឈមនឹងបញ្ហាសេដ្ឋកិច្ចផងដែរ៕
ដោយ៖ អ៊ឺង មួយយូ