អាថ៌កំបាំងរបស់មនុស្សដែលមានអាយុវែងជាងគេក្នុងលោក ដែលធ្វើឲ្យពួកគេរស់នៅបានយូរជាងមនុស្សធម្មតា
មនុស្សម្នាក់តែងចង់រស់នៅអោយបានអាយុវែងដើម្បីបានជួបជុំកូនចៅតទៅមុខទៀត។ តើត្រូវធ្វើអ្វីខ្លះដើម្បីរស់នៅអោយបានយូរជាងអ្នកដទៃ។ ខាងក្រោមនេះគឺជាការបង្ហាញរបស់មនុស្សដែលចាស់ជាងគេក្នុងលោក ថាធ្វើយ៉ាងណាអាចរស់នៅបានយូរ៖
១) លោកយាយ Jeanne Calment (១២២ឆ្នាំ)៖ លោកយាយបានមានប្រសាសន៍ថា លោកយាយរស់នៅបានយូរដូចនេះគឺដោយសារទីមួយលោកយាយចូលចិត្តទទួលទានអាហារដែលមានប្រេងឆាអូលីវ ។ ទីពីរ លោកយាយតែងមានចិត្តស្ងប់ជានិច្ច។
[caption id="attachment_9850" align="aligncenter" width="600"]
ប្រភព៖vitalitist.com[/caption]
២) លោកតាJiroemon Kimura (១១៦ឆ្នាំ)៖ លោកបង្ហាញថា កាលដែលគាត់រស់នៅបានយូរនេះគឺមិនមែនដោយសារភាពខ្លាំងរបស់គាត់ទេ។ គឺដោយសារភាពខ្លាំងរបស់អ្នកជុំវិញខ្លួនគាត់ទៅវិញទេដែលជាអ្នកជំរុញគាត់។
៣) លោកយាយSara Knauus (១១៩ឆ្នាំ)៖ គាត់បង្ហើបប្រាប់អ្នករាល់គ្នាថា គាត់ជាមនុស្សស្ងប់ស្ងាត់ ហើយគ្មានអ្វីដែលអាចរំជើបរំជួលដល់គាត់ទេ ។
[caption id="attachment_9853" align="aligncenter" width="600"]
ប្រភព៖www.jsonline.com[/caption]
៤) លោកយាយSusannah Mushatt Jones (១១៦ឆ្នាំ)៖ លោកយាយមានប្រសាសន៍ថា លោកយាយមានអាយុវែងដោយសារតែការតមជាតិសុរា បារី មិនដែលលាបពណ៌សក់ និងមិនដែលផាត់មុខ។
[caption id="attachment_9854" align="aligncenter" width="600"]
ប្រភព៖www.jsonline.com[/caption]
៥) លោកយាយMisao Okawa (១១៧ឆ្នាំ)៖ ហេតុផលដែលធ្វើអោយលោកយាយរស់នៅបានយូរនោះគឺលោកយាយតែងតែពិសាម្ហូបឆ្ងាញ់ៗ។ ក្នុងនោះមានម្ហូបជប៉ុនSushi និងមីRamen៕
[caption id="attachment_9855" align="aligncenter" width="600"]
ប្រភព៖www.bancodasaude.com[/caption]
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org




