ហេតុផល​៥​សំខាន់ៗ​យ៉ាង​ដែល​អ្នក​គួរ​ចាប់​ផ្ដើម​ជំនួញ​អនឡាញ​នៅ​ថ្ងៃ​នេះ​



បើ​សិន​បើ​ ​អ្នក​មាន​គំនិត​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​​ជីវិត​របស់​ខ្លួន​ អ្នក​​​គួរ​ចាប់​ផ្ដើម​អាជីវកម្ម​អនឡាញ​នៅ​ថ្ងៃ​នេះ។ បើ​អ្នក​នៅ​តែ​មិន​ជឿ​ថា​ ​នេះ​ជា​ពេល​ដែល​គួរ​ចាប់​ផ្ដើម​ទេ ហេតុផល​ទាំង​នេះ​នឹង​បង្ហាញ​ផ្លូវ​​៖

១)​ ​​អ្នក​ជា​ថៅកែ​​​ខ្លួន​ឯង​ ៖  នេះ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​អ្នក​គួរ​ចាប់​ផ្ដើម​អាជីវកម្ម​អនឡាញ។ វា​មិន​មាន​អ្វី​ប្រសើរ​ជាង​ធ្វើ​ចៅហ្វាយ​ខ្លួន​ឯង​នោះ​ទេ ​ព្រោះ​គ្មាន​នរណា​មក​ត្រួត​អ្នក​ទៀត​ឡើយ​។ ​

២)​អ្នក​មិន​ចាំបាច់​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ពី​ការងារ ៖  ការងារ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​អ្នក ហើយ​អ្នក​ត្រូវ​​ការ​ការងារ​ល្អ ដើម្បី​មាន​ស្ថិរភាព​នៅ​ក្នុង​ជីវិត។ ដោយ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​អនឡាញ​ផ្ទាល់​ខ្លួន​ខ្លួន​នេះ​ អ្នក​មិន​ភ័យ​ថា​មាន​អ្នក​ណា​ចង់​បណ្ដេញ​អ្នក​ចេញ​ពី​ការងារ​ឡើយ​។

៣)​ ​អ្នក​អាច​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​ ៖  ការ​ចាប់​ផ្ដើម​អាជីវកម្ម​ផ្ទាល់​ខ្លួន​នេះ​ អ្នក​ធ្វើអ្វី​គ្រប់យ៉ាង​តាម​ដែល​អ្នក​ចង់​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​អ្នក។

៤)​អ្នក​អាច​ធ្វើការ​កន្លែង​ណា​ក៏​បាន ៖  រឿង​ដែល​ល្អ​អំពី​អាជីវកម្ម​អនឡាញ​ គឺ​ថា​អ្នក​អាច​ធ្វើ​វា​នៅ​គ្រប់​ទីកន្លែង​ដែល​អ្នក​ចង់​ធ្វើ​។ អ្នក​មិន​ចាំបាច់​ព្រួយ​បារម្ភ​អំពី​ ដំណើរ​កម្សាន្ត​របស់​អ្នក អ្វី​ដែល​ត្រូវ​ការ​គឺ​កុំព្យូទ័រ​មួយ​ដែល​អាច​ភ្ជាប់​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត​ នោះ​អ្នក​អាច​នឹង​ឆ្លើយ​តប​បញ្ហា​ បាន​យ៉ាង​ងាយ​ស្រួល​ ។​

៥) អ្នក​មាន​សេរីភាព​ជាង​មុន ៖  ចង់​ដើរ​លេង​ជា​មួយ​មិត្តភ័ក្ដិ​មែន​ទេ​? ចង់​ទៅ​សន្និសីទ​មែន​ទេ? អ្នក​អាច​ធ្វើ​លើស​ពី​​ទៅ​ទៀត​ បើ​សិន​អ្នក​ជា​ថៅ​កែ​​របស់​ខ្លួន​ឯង​ ។ អ្នក​ផ្លាស់ប្ដូរ​កាល​វិភាគ​របស់​អ្នក​ ហើយ​ធ្វើការ​សម្រេចចិត្ត​នោះ​ជា​ការ​ស្រេច។

ប្រែ​សម្រួល ​៖​​ អ៊ឺង​​ មួយ​យូ

ប្រភព​ ៖  www.income.com

X
5s