ទាំងនេះ ជាមុខងារថ្មីសំខាន់ៗចំនួន ៦ ដែលទើបបញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ OS 9.3
ប្រព័ន្ធប្រតិបត្តិការ iOS 9.3 ពេលនេះបង្ហាញខ្លួន ដែលអាចឱ្យអតិថិជនប្រើប្រាស់ឧបករណ៍ iOS ទាំងឡាយធ្វើបច្ចុប្បន្នភាពបានហើយ។ ប្រសិនលោកអ្នកកំពុងប្រើចាប់ពីជំនាន់ iPhone 4s, ហើយ iPad ចាប់ពីជំនាន់ iPad 2 និង iPod Touch ជំនាន់ទី៥ អ្នកនឹងទទួលបានសារបញ្ជាក់ប្រាប់ថា ឧបករណ៍អេឡិចត្រូនិករបស់អ្នក គឺអាចអាប់ដេតសូហ្វ៊ែរបាន។ យ៉ាងណា អ្នកក៏អាចចូលទៅឆែកមើលនៅក្នុង Settings ដោយខ្លួនឯងផងដែរ ដោយចូលទៅ Settings → General → Software Update។