ត្រូវ​ធ្វើ​រឿង​៥​យ៉ាង​នេះ ​​នៅ​ពេល​អ្នក​ដឹង​ថា ​ថ្នាក់​លើ​ចង់​បញ្ឈប់​ការងារ​​របស់​អ្នក​



មនុស្ស​ភាគ​ច្រើន​មាន​កា​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ពេល​ដែល​ពួកគេ​បាន​ឮ​ពាក្យ«​បញ្ឈប់​ការងារ​​»​ចេញ​ពី​មាត់​ថៅកែ​របស់​ពួក​គេ។​ ខាងក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ឱ្យ​បាន​ឆាប់​រហ័ស​ពេល​ដឹង​ថា​ថៅកែ​ចង់​បណ្ដេញ​អ្នក​ចេញ៖ ១)​កុំ​ភ័យ ៖ ប្រសិន​បើ​អ្នក​គិត​ថា​ ​​ខ្លួន​នឹង​ត្រូវ​បណ្ដេញ​ចេញ​ វា​ជា​ធម្មជាតិ​ទេ​ដែល​អ្នក​ភ័យ។​ ​ប៉ុន្តែ​មុន​ពេល​ដែល​អ្នក​ធ្វើ​ការ​សន្និដ្ឋាន​ណា​មួយ អ្នក​គួរ​និយាយ​ជា​មួយ​ចៅហ្វាយ​របស់​អ្នក ​​ថា​តើ​វា​ជា​ការ​ពិត​ឬ​យ៉ាង​ណា ​​ឬ​មួយ​វា​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ទេ​។ ២)​សន្ទនា​ជា​មួយ​ចៅហ្វាយ​របស់​អ្នក ៖ នេះ​ជា​ឱកាស​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​អ្នក​អាច​លើក​ឡើង​ពី​រឿង​ខ្វល់ខ្វាយ​របស់​អ្នក សួរ​សំណួរ​ទៅ​កាន់​មេ​របស់​អ្នក និង​មើល​ថា​តើ​មាន​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​រក្សា តំណែង​របស់​អ្នក​ដែរ​​ឬ​ទេ។ ៣)​សួរ​ចៅហ្វាយ​សម្រាប់​មតិ​ដ៏​ស្មោះត្រង់​៖ បើ​ទោះ​បី​ជា ​​វា​មិនមែន​ជា​អ្វី​ដែល​អ្នក​ចង់​ស្ដាប់​ឮ ប៉ុន្តែ​បើ​មិន​ដឹង​គឺ​អាក្រក់​ជាង​ដង​។​ កត់ត្រា​នូវ​អ្វី​ដែល​ត្រូវការ​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ​។ រៀបចំ​ផែនការ​និង ពេលវេលា​អោយ​ចៅហ្វាយ​របស់​អ្នក។​ ហើយ​កុំ​ខ្លាច​ក្នុង​ការ​សួរ​សំនួរ​ដល់​កាន់​ថៅកែ ​និង​មាន​ការ​អន់ចិត្ត​ណា​មួយ។ ៤)​ ​កុំ​ជឿ​រាល់​អ្វី​ដែល​ថៅកែ​អ្នក​និយាយ ៖ វា​​ជា​ការ​សមគួរ​​ក្នុង​ការ​និយាយ​ទៅ​កាន់​ចៅហ្វាយ​របស់​អ្នក  ប៉ុន្តែ​ចូរ​ចងចាំ​ថា​ពួកគេ អាច​នឹង​មិន​អោយ​​ចម្លើយ​ស្មោះត្រង់​អំពី​ការងារ​របស់​អ្នក​ឡើយ​។ ដូច្នេះ​ហើយ​សូម​កុំ​ជឿ​ទាំង​ស្រុង​។ ៥)ធ្វើការ​អោយ​អស់​ពី​សមត្ថភាព ៖ ខំប្រឹង​ធ្វើការ​អោយ​អស់​ពី​សមត្ថភាព​របស់​អ្នក​ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន​៕​ ប្រែ​សម្រួល​៖​​ អ៊ឺង​ ​​​មួយ​យូ ប្រភព​ ៖​www.businessinsider.com
X
5s