ល្បិច ៣យ៉ាងជួយអ្នក សាកថ្ម iPhone ឆាប់ឡើង % បំផុតត្រឹមតែ ៥នាទីប៉ុណ្ណោះ
លោកអ្នកច្បាស់ជាង ចង់ឱ្យទូរស័ព្ទរបស់ខ្លួន សាកថ្មឆាប់ចូលរហ័ស មិនថា ស្មាតហ្វូន Android ឬមួយទូរស័ព្ទ iPhone នោះទេ។ ព្រោះ ងាយស្រួលចំពោះអ្នកមមាញឹកនឹងកិច្ចការច្រើន កុំឱ្យខាតពេលព្រោះតែរង់ចាំទូរស័ព្ទសាកថ្មឡើងយឺត។ យ៉ាងណា អ្នកជំនាញបានបង្ហាញគន្លឹះដ៏សាមញ្ញខ្លះៗ ដើម្បីបង្កើនល្បឿនសាកថ្មទូរស័ព្ទ iPhone ឆាប់ឡើងភាគរយ (%) ជាជាងការសាកថ្មតាមវិធីធម្មតា។
១. បើកមុខងារ Airplane Mode៖ បើក Airplane គឺមានន័យថា ទូរស័ព្ទរបស់អ្នក នឹងកាត់ផ្ដាច់ពីតំណភ្ជាប់សេវាទូរស័ព្ទ ហើយក៏ជៀសវាងខ្ជះខ្ជាយថាមពលថ្ម ពេលកំពុងសាក ដែលនាំឲ្យការសាកថ្មចូលយឺត។ សូមបញ្ជាក់ថា ការបើក Airplane នឹងធ្វើឲ្យអ្នកដទៃអាចខល ឬផ្ញើសារចូលទូរស័ព្ទនោះបានទេ ក៏ជាកត្តារួមផ្សំដើម្បីសន្សំសំចៃការប្រើថាមពលមួយផ្នែក ដើម្បីសាកថ្មឆាប់ចូលផងដែរ។
២. ដោះស្រោម iPhone ចេញ៖ ការប្រើស្រោមហ៊ុមព័ទ្ធ ក្នុងបំណងដើម្បីការពារស្នាមឆ្កូត និងការជ្រុះធ្លាក់បណ្ដាលឱ្យបែក ប៉ុន្តែវានឹងធ្វើឲ្យទូរស័ព្ទឆាប់ឡើងកម្ដៅ និងងំមិនងាយចុះត្រជាក់។ នេះក៏ជាហេតុមួយធ្វើឲ្យខ្ជះខ្ជាយថាមពលមួយផ្នែកដែរ។ ពេលកំពុងសាកថ្ម អ្នកគួរតែរក្សាវាឱ្យស្ថិតនៅសីតុណ្ហភាពត្រជាក់ល្មម ហើយគួរតែដោះស្រោមទូរស័ព្ទចេញបណ្ដោះអាសន្ន ប្រសិនចង់សាកថ្មឆាប់ចូលលឿន។
៣. ប្ដូរពីការប្រើដុំសាក iPhone ទៅជាដុំសាក iPad៖ ចំណុចចុងក្រោយនេះ ប្រសិនលោកអ្នកមានឆ្នាំងសាក iPad ក៏អាចប្រើដើម្បីមកសាកថ្ម iPhone បានផងដែរ។ កុំបារម្ភថា ខ្លាចដុំសាកខុសគ្នា ប៉ុន្តែវាមិនប៉ះពាល់ដល់ iPhone នោះឡើយ។ នេះបើតាមការអះអាងរបស់អ្នកជំនាញ។ ការប្រើដុំសាក iPad គឺអាចបញ្ចូលថាមពលថ្ម បានរហ័សមួយកម្រិតផងដែរ? សាកល្បងអនុវត្តម្ដងមើល៍ តើបានផលយ៉ាងណាដែរ?
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ businessinsider