មេដឹកនាំជាស្ត្រីចំនួន៥រូប ដែលល្បីល្បាញ និង មានឥទ្ធិពលក្នុងលោក
មនុស្សមួយចំនួនយល់ឃើញថា នយោបាយគឺមិនមែនជារឿងដែលស្ត្រីគួរធ្វើនោះទេ ទោះជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាបញ្ជីនៃ ស្ត្រីមេដឹកនាំនយោបាយដែលល្បីល្បាញខ្លាំងនៅលើពិភពលោក។
១) Golda Meir ៖ Golda Meir គឺជាគ្រូបង្រៀន និងជាអ្នកនយោបាយដែលក្រោយមកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទីបួនរបស់ប្រទេសអ៊ីស្រាអែល។ លោកស្រីត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ១៩៦៩ បន្ទាប់ពីបានបម្រើការ ជារដ្ឋមន្ត្រីក្រសួងការងារនិងក្រសួងការបរទេស។ Golda Meirត្រូវបានគេហៅថា «ស្រ្តីចិត្តដែក» នៃនយោបាយអ៊ីស្រាអែល។
[caption id="attachment_9740" align="aligncenter" width="600"]
ប្រភព៖ www.thenation.com[/caption]
២) Dilma Rousseff ៖ Dilma Rouseeff គីជាប្រធានាធិបតីនាពេលបច្ចុប្បន្ន ទី ៣៦ នៃប្រទេសប្រេស៊ីល ។ លោកស្រី Rousseff បានក្លាយជាអ្នកសង្គមនិយមមួយពេលនៅជាយុវវ័យ។
[caption id="attachment_9741" align="aligncenter" width="600"]
ប្រភព៖ spotniks.com[/caption]
៣) Johanna Sigurdardottir ៖ស្ត្រីម្នាក់នេះត្រូវបានគេស្គាល់ថាជានាយករដ្ឋមន្ត្រីទីមួយរបស់អ៊ីស្លង់ និងជាមេដឹកនាំដែលស្រឡាញ់ភេទដូចគ្នា ដោយបើកចំហដំបូងបំផុត។ ក្នុងឆ្នាំ២០០៩ ទស្សនាវដ្ដី Forbes បានផ្ដល់ចំណាត់ថ្នាក់ក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតទាំង១00នាក់នៅលើពិភពលោក។
[caption id="attachment_9742" align="aligncenter" width="600"]
ប្រភព៖ commons.wikimedia.org[/caption]
៤) Yingluck Shinawatra ៖ លោកស្រីYingluck Shinawatra គឺជាអ្នកជំនួញ និងជាអ្នកនយោបាយថៃ ដែលជាសមាជិកនៃគណបក្សភឿថៃ។ គាត់ជានាយករដ្ឋមន្រ្តីទី២៨នៃប្រទេសថៃ។ លោកស្រីក៏ជានាយករដ្ឋមន្រ្តីស្រីលើកដំបូងបំផុតរបស់ប្រទេសថៃនិងជានាយករដ្ឋមន្រ្តីមានវ័យក្មេងបំផុតរបស់ថៃនៅក្នុងរយៈពេលជាង៦0ឆ្នាំចុងក្រោយនេះ។
[caption id="attachment_9743" align="aligncenter" width="600"]
ប្រភព៖ en.wikipedia.org[/caption]
៥) Angela Merkel៖ បច្ចុប្បន្ន លោកស្រីគឺជាអធិការបតីអាល្លឺម៉ង់តាំងពីឆ្នាំ២០០៥មក។ លោកស្រីត្រូវបានគេទទួលស្គាល់ថា ជាមនុស្សដែលមានឥទ្ធិពលនៅអឺរ៉ុប៕
[caption id="attachment_9744" align="aligncenter" width="600"]
ប្រភព៖ www.emaze.com[/caption]
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព ៖ www.wonderslist.com




