វិន័យ​​សំខាន់​ៗ​ដែល​នាំ​អោយ​អ្នក​ក្លាយ​ជា​សហគ្រិន​ដ៏​ឆ្នើម​



  ផ្លូវ​ដែល​នាំ​អោយ​សហគ្រិន​នីមួយ​ៗ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ គឺ​មាន​ភាព​ស្មុគស្មាញ​ជាង​ការ​គិត ​របស់​មនុស្ស​ទូទៅ​។ តែ​នេះ​ជា​វិន័យ​ខ្លះ​ៗ​ដែល​អាច​ជួយ​អ្នក​អោយ​ជោគជ័យ​ជាមួយ​នឹង​មុខ​ជំនួញ​របស់​អ្នក​រួម​មាន៖ ១) ត្រូវ​មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ចំពោះ​អ្វី​ដែល​អ្នក​ចង់​ធ្វើ៖​ ប្រសិន​បើ​អ្នក​​ចង់​សម្រេច​អ្វី​មួយ​អ្នក​ត្រូវ តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​វា​​។ ហើយ​ព្យាយាម​ធ្វើ​វា​ម្ដង​ហើយ​ម្ដង​ទៀត។ ប្រសិន​បើ​អ្នក​មាន​មហិច្ឆតា​ចង់​សម្រេច​អ្វី​មួយ ​ប្រាកដ​ណាស់​​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ជា​មិន​ខាន។ ២) ត្រូវ​ចេះ​ដាក់​ខ្លួន​ហើយ​ស្ដាប់​អ្នក​ដទៃ៖​ អ្នក​ដឹក​នាំ​ដែល​មាន​ភាព​ក្រអឺតក្រទម​គឺ​មិន​ដែល​ឈាន​ទៅ​រក​ភាព​ជោគជ័យ​​បាន​លឿន​នោះ​ទេ។ នៅ​ពេល​អ្នក​ចេះ​ស្ដាប់​អ្នក​ដទៃ​អ្នក​នឹង​ទទួល​បាន​ចំណេះ​ដឹង​ជា​ច្រើន​ដែល​មាន​ប្រយោជន៍​​ដ៏​មហិមា​សម្រាប់​អាជីវកម្ម​របស់​អ្នក។ ៣) ស្រលាញ់​អតិថិជន​​និង​កូន​ក្រុម​អោយ​ដូច​ស្រលាញ់​ខ្លួន​ឯង៖ កូន​ក្រុម​និង​អតិថិជន​​គឺ​សុទ្ធ​តែ​ជា​កម្លាំង​ដែល​អ្នក​មិន​អាច​ខ្វះ​បាន​។​នៅ​ពេល​អ្នក​ផ្ដល់​ភាព​ស្រលាញ់​ទៅ​ពួក​គេ​ ។ អ្នក​ទាំង​នោះ​នឹង​មាន​អារម្មណ៍​ថា ពួក​គេ​មាន​តម្លៃ​ណាស់​សម្រាប់​ក្រុមហ៊ុន។ ៤) មិន​ត្រូវ​អោយ​ភាព​បរាជ័យ​គ្រប​ដណ្ដប់​លើ​អ្នក​៖ ត្រូវ​គិត​ថា​ភាព​បរាជ័យ​គឺ​មិន​មែន​ជា​ថ្ងៃ​​​ដែល​សម្លាប់​អ្នក​នោះ​ទេ។ វា​គ្រាន់​តែ​លេច​ឡើង​ចំពោះ​មុខ​អ្នក​ ដើម្បី​បន្លាច​និង​ជំរុញ​អោយ​អ្នក​រា​ថយ។ តែ អាច​​អ្នក​នឹង​ភ្ញាក់​ផ្អើល​ថា​ភាព​បរាជ័យ​គ្មាន​អ្វី​អស្ចារ្យ​ទេ​សម្រាប់​អ្នក​ទេ​ ប្រសិន​បើ​អ្នក​នៅ​តែ​មាន​ការ​តស៊ូ​នោះ៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ addicted2success.com
X
5s