ពេលជួបជុំគ្នាធ្វើកិច្ចការសាលាអ្នកនឹងជួបមិត្តរួមក្រុមដែលយ៉ាប់ ៣ប្រភេទនេះ
ការធ្វើកិច្ចការសាលា គឺធ្វើអោយយើងមានភាពធុញថប់ម្ដងម្កាលដែរ។ តែអ្វីដែលធ្វើអោយយើង មួរម៉ៅជាងនេះទៅទៀតនោះ គឺមានមិត្តរួមក្រុមដែលតែងតែធ្វើអោយយើងទើសចិត្ត។ ខាងក្រោមនេះជាមិត្តរួមក្រុមដែលតែងតែធ្វើអោយអ្នកឈឺក្បាលនៅពេលធ្វើកិច្ចការសាលារួមមាន៖
១) អ្នកដែលគ្មានគំនិត៖ មនុស្សបែបនេះគឺតែងតែគ្មានគំនិតចែករំលែកអ្វីសោះដល់មិត្តរួមក្រុម។ ពួកគេនៅជាមួយអ្នកគឺដោយសារតែគេមិនអាចគេចផុតពីការធ្វើកិច្ចការសាលាទាំងនោះប៉ុណ្ណោះ។
២) អ្នកនិយាយចាកប្រធានបទ៖ នៅពេលដែលមិត្តរួមក្រុមកំពុងតែរវល់ពិភាក្សា ។ មនុស្សបែបនោះតែងចាប់ផ្ដើមបង្ហាញគំនិតរបស់ខ្លួនជាហូរហែ។ តែវាសុទ្ធតែគ្មានប្រយោជន៍ និងមិនទាក់ទងប្រធានបទ។
៣) មនុស្សខ្ជិល៖ អ្នកអាចនឹងពិភាក្សាអំពីកិច្ចការសាលានោះ យ៉ាងយូរមកហើយ។ ប៉ុន្តែ មិត្តរួមក្រុម ទាំងនោះ ទើបតែចាប់ផ្ដើមមសួរអ្នកថា តើគេគួរធ្វើអ្វី ? ពេលខ្លះជិតដល់ថ្ងៃប្រមូលកិច្ចការ ទើបពួកគេចាប់ផ្ដើមធ្វើ ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.idiva.com