វីដេអូ​ ៨ពាន់​លាន​បាន​ចាក់នៅ​​លើ​ Facebook ជា​រៀង​រាល់​ថ្ងៃ​​ តែ​​អ្នក​មើល​មាន​តែ​ ៥០០​លាន​នាក់​



ក្រុមហ៊ុន​ Facebook ថ្មីៗនេះ​បាន​ជំរុញ​ឲ្យ​មាន​​វីដេអូ​​នៅ​លើ​ទំព័រ​Facebook ​យ៉ាង​សន្ធឹក​សន្ធាប់ ​​ពោល​គឺ​មាន​រហូត​ដល់​៨​ពាន់​លាន​វីដេអូ​ ត្រូវ​បាន​គេ​ទស្សនា​ជា​រៀងរាល់​ថ្ងៃ​។ ​នេះ​​បើ​តាម​ការ​អះអាង​របស់​លោក​ ​ Mark Zucherberg ​ស្ថាបនិក​ក្រុមហ៊ុន​ខាង​លើ​។ យោង​តាម​សារព័ត៌មាន​ Bloomberg បាន​អោយ​ដឹង​ថា មនុស្ស​៥០០​លាន​នាក់​បាន​មើល​វីដេអូ​ជា​រៀងរាល់​ថ្ងៃ​នៅ​លើ Facebook ដោយ​សារ​តែ​មុខ​ងារ​ ចាក់​វីដេអូ​ដោយខ្លួន​ឯង(autoplaying)​របស់​ Facebook។​ សូម​ទស្សនា​វីដេអូ​ដែល​បង្ហាញ​ពី​មុខងារ​នេះ៖

មូលហេតុ​ដែល​ Facebook បង្កើត​មុខងារ​ចាក់​វីដេអូ​ដោយ​ខ្លួន​ឯង​ គឺ​ដោយ​សារ​តែ​ខ្លួន​បាន​បង្កើត​ប្រភេទ​ផ្ទាំង​ពាណិជ្ជកម្ម​បែប​ វីដេអូ​ ដែល​ភាគ​ច្រើន​ពាណិជ្ជកម្ម​​ប្រភេទ​នេះ​ច្រើន​មាន​ក្នុង​កម្ម​វិធី​ទូរទស្សន៍​ ហើយ​ផ្ទាំង​ពាណិជ្ជកម្ម​ប្រភេទ​រូបភាព​ច្រើន​ក្នុង​គេហទំព័រ​នានា។​ នេះ​ជា​ចំនុច​បន្ថែម​ទៀត​ដែល​ Facebook មាន​គឺ​៖ ១) Facebook មាន​អ្នក​ប្រើ​ ១​ពាន់​លាន​នាក់​ដែល​ប្រើ​ប្រព័ន្ធ​ដំណើរ​ការ​នៅ​លើ​ Android​ ។ ២) ៥០​លាន​នាក់​ដែល​​ប្រើ​កម្ម​វិធី​ "Facebook Light” ដែល​ជា​កម្ម​វិធី​សម្រាប់​ទូរស័ព្ទ​ស៊េរី​ទាប ​និង​អ៊ីនធឺណិត​​កម្រិត​ទាប។ ៣) រូប​ភាព​ច្រើន​ជាង​ ៨០​លាន​ ត្រូវ​បាន​ចែក​ចាយ​លើ​ Instagram ជា​រៀង​រាល់​ថ្ងៃ។ ៤) រូបភាព​ច្រើន​ជាង​ ៩.៥ ​ពាន់​លាន​បាន​ផ្ញើ​តាម​រយៈ Facebook Messenger ជា​រៀង​រាល់​ខែ ។ ៥) មនុស្ស​ចំនួន ៩២៥ លាន​នាក់​កំពុង​ប្រើ​ Facebook Groups៕

X
5s