Apple ប្រកាស iPhone SE ផ្លូវការ សមត្ថភាពខ្លាំងដូច iPhone 6S ប្រើឈីប A9
ក្រុមហ៊ុន Apple ទើបបានប្រកាសចេញ iPhone SE អេក្រង់ ៤អ៊ីញកាលពីយប់មិញ ដែលមានលក្ខណសម្បត្តិជាច្រើនដូចនៅលើ iPhone 6s។ ចំណែកឯតួខ្លួនរបស់ iPhone អេក្រង់ ៤អ៊ីញថ្មីនេះ ត្រូវបានឌីហ្សាញដូចរាង iPhone 5/5s ទៅវិញ។ យ៉ាងណា iPhone SE ថ្មីនេះ ជាស្មាតហ្វូនមានសមត្ថភាពខ្លាំងមួយក្នុងចំណោមស្មាតហ្វូនអេក្រង់ ៤អ៊ីញនៅលើទីផ្សារបច្ចុប្បន្ន ព្រោះវាត្រូវបានបំពាក់ដោយឈីប Apple 9 ជាមួយ dual-core ល្បឿន 1.85GHz Twister និងក្រាហ្វិក PowerVR TT7600 6-core ដំណើរការយ៉ាងរលូន។