តើ​អ្នក​គួរ​​ត្រៀម​អ្វី​ខ្លះ​ ​​មុន​​ពេល​សុំ​​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​រៀប​ការ?​



ការ​យល់​ព្រម​រៀបការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​គឺ​ជំហាន​មួយ​ ដ៏​សំខាន់​ដែល​ដឹក​នាំ​គូ​ស្នេហ៍​ទាំង​នោះ ​ទៅ​ដល់​ថ្ងៃ​មង្គលការ​។ មិត្ត​ស្រី​របស់​អ្នក​ នឹង​មិន​អាច​បំភ្លេច​បាន​ឡើយ ​ពី​ថ្ងៃ​​ដ៏​មាន​ន័យ​មួយ​នោះ។ នេះ​ជា​គន្លឹះ​ខ្លះ​ៗ​ដែល​បង្រៀន​អ្នក​ពី​​ការ​បង្កើត​គម្រោង​សុំ​រៀបការ៖ ១) អ្នក​ត្រូវ​ប្រាកដ​ថា​នាង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ៖ អ្នក​ត្រូវ​ចេះ​យល់​ពី​ដៃ​គូ​របស់​អ្នក​ថា​តើ​នាង​បាន​រៀប​ចំ​ខ្លួន​ជា​ស្រេច​ហើយ​ឬ​នៅ?​ អ្នក​មិន​ត្រូវ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​អ្នក​នឹក​ឃើញ​នោះ​ទេ។ ២) គួរ​ត្រៀម​ចិញ្ចៀន​សម្រាប់​នាង៖ មុន​ពេល​អ្នក​រៀប​ចំ​គម្រោង​រៀប​ការ​ អ្នក​គួរ​មាន​អ្វី​មួយ​សម្រាប់​ជា​តំណាង​។ ចិញ្ចៀន​គឺ​ជា​វត្ថុ​មួយ​ដែល​បញ្ជាក់​ថា អ្នក​បាន​សុំ​នាង​រៀប​ការ។ នាង​អាច​នឹង​ពាក់​វា​គ្រប់​ពេលវេលា​ ហើយ​អ្នក​ដទៃ​ទៀត​នឹង​បាន​ដឹង​ថា​នាង​មាន​ម្ចាស់​ចិត្ត​រួច​ទៅ​ហើយ។ ៣) មាន​គម្រោង​ច្បាស់លាស់៖​ អ្នក​ត្រូវ​មាន​គម្រោង​ការ​អោយ​ច្បាស់លាស់​ជា​​​មុន​សិន​​​រួច​ចាំ​​ ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ។ ដូច​ជា​រៀប​ចំ​ពាក្យ​​និង ​ឃ្លា​អោយ​បាន​សមរម្យ​សម្រាប់​និយាយ​ទៅ​កាន់​ដៃ​គូ​អ្នក​។ ហើយ​ស្វែង​រក​ពាក្យ​ណា​ដែល​ខ្លី​ៗ​​តែ​មាន​អត្ថន័យ​សម្រាប់​នាង។ ៤) កុំ​ព្យាយាម​ធ្វើ​វា​អោយ​កាន់​តែ​ស្មុគស្មាញ៖ អ្នក​អាច​នឹង​មាន​គំនិត​ល្អ​ៗ​ហើយ​​ប្លែក​ៗ​ជា​ច្រើន​ សម្រាប់​រៀប​ចំ​គម្រោង​នោះ។ តែ​ពេល​ខ្លះ ​​វា​អាច​នាំ​អោយ​អ្នក​មាន​ការ​ស្មុគស្មាញ​ខ្លាំង​ដែរ​​​។ ហេតុ​ដូច​នេះ​អ្នក​ត្រូវ​គិត​ថា​ដៃ​គូ​របស់​អ្នក​ត្រូវ​ការ​អ្វី​ ហើយ​គួរ​ធ្វើ​អ្វី​ដែល​សាក​សម​នឹង​ស្នេហា​អ្នក៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ thelibertarianrepublic.com
X
5s