៤ ម៉ាកជាប់ជាស្មាតហ្វូនសមត្ថភាពខ្លាំង និងមានអេក្រង់ Quad HD ល្អបំផុត តម្លៃត្រឹមតែ ៤០០ដុល្លារចុះក្រោម
បច្ចុប្បន្នមានស្មាតហ្វូនច្រើនស៊េរី ច្រើនម៉ាក កំពុងចរាចរលើទីផ្សារ ហើយបើមើលលើទីផ្សារក្នុងស្រុក នៃប្រទេសកម្ពុជាយើងវិញឃើញថា ទូរស័ព្ទថ្មីរបស់ Samsung ដែលទើបចេញលក់គឺ Galaxy S7 និង S7 edge ពិតជាបានទាញចំណាប់អារម្មណ៍សាធារណជនយ៉ាងខ្លាំង។ ទោះជាយ៉ាងណា iPhone ក៏នៅតែឈរជើងរឹងមាំ នៅតែមានអតិថិជនបន្តគាំទ្រ និងទិញប្រើ។
សូមបញ្ជាក់ថា មូលហេតុធ្វើឲ្យទាំង iPhone និង Galaxy ទទួលបានការពេញនិយមប្រើ គឺដោយសារទូរស័ព្ទទាំងពីរភ្ជាប់ដោយលក្ខណៈ សម្បត្តិខ្ពស់ ល្បឿនលឿន។ ទន្ទឹមនឹងលក្ខណៈ សម្បត្តិល្អ ប៉ុន្តែតម្លៃអាចថ្លៃបន្តិច ពិសេសគឺ iPhone តែម្ដង ដែលម៉ូដែលទើបចេញលក់ សុទ្ធតែជាង ១ពាន់ដុល្លារទៅហើយ។ ដូច្នេះទំព័រនេះ យើងនឹងណែនាំស្មាតហ្វូនល្អប្រើស៊េរីខ្ពស់ Quad HD ដែលមានតម្លៃក្រោម ៤០០ដុល្លារ សម្រាប់អ្នកមធ្យមទិញប្រើបានយ៉ាងស្រួល មិនបាច់ចំណាយប្រាក់ច្រើន។
១) BLU Pure XL