ម៉ូតូធំ Lazareth LM847 មិនត្រឹមតែមានរូបរាងកាច ហើយសង្ហារទេ តែក៏ពោរពេញដោយសមត្ថភាពខ្លាំងមិនធម្មតាដែរ
ម៉ូតូធំបច្ចុប្បន្នកំពុងទទួលបានការពេញនិយមជិះ ដោយសារវាមានលក្ខណៈពិសេស និងសំខាន់ពីរចំណុច ទី១ គឺមានរូបរាងសង្ហារ ស៊ីវិល័យនៅពេលបានជិះ ហើយទី២ ដោយសារវាមានល្បឿនលឿន ងាយស្រួលធ្វើដំណើរការផ្លូវការឆ្ងាយ។ ប៉ុន្តែតម្លៃរបស់វាសុទ្ធតែខ្ពស់ៗជាងម៉ូតូធម្មតា។ ចំណែកម៉ូតូ Lazareth LM847 Quad នេះវិញ ក៏មិនធម្មតាដែរ ទាំងរចនាបថ និងលក្ខណៈ សម្បត្តិ។ ម៉ូតូធំនេះ ជាសមិទ្ធផលផលិតដោយក្រុមហ៊ុនយានយន្តអ៊ីតាលី Maserati។
https://youtu.be/UXWNGyWi1Uc
ម៉ូតូធំ Lazareth LM847 នេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន 4.7L V8 ដែលអាចផលិតបានកម្លាំង ៤៧០សេះ។ លក្ខណៈសម្បត្តិនៅលើម៉ូតូទំនើបនេះរួមមាន៖
-ម៉ាស៊ីន V8 4.7L Maserati 32-valve
-ស៊ីឡាំង 4691 cc displacement
-ហ្វ្រាំងមុខ Dual 420mm discs perimeter Stirrups Nissin 8 pistons
-ហ្វ្រាំងក្រោយ Double 255mm Brembo 4-piston disc
-ប្រអប់លេខ Hydraulic coupler – 1 speed final Chain transmission
-សមត្ថភាពភ្ជាប់ដោយកម្លាំង ៤៧០សេះ ជាមួយកម្លាំងរមូល ៦៧០ញ៉ូវតុនម៉ែត្រ។