ក្រុមអ្នកស្រាវជ្រាវ៖ សិចតាមមាត់ធ្វើឱ្យកើតជំងឺមហារីក ក្បាល និងក ៧ដង
យោងតាមការសិក្សាថ្មីៗនេះបានបង្ហាញ សិចតាមមាត់ (oral sex) អាចធ្វើឱ្យវីរុសពង្រីកខ្លួនទៅក្នុងមាត់ ដែលអាចបង្កឱ្យមានមហារីកក្បាល និងកបាន។
ក្រុមអ្នកស្រាវជ្រាវក៏បានបង្ហាញពីទំនាក់ទំនងយ៉ាងរឹងមាំផងដែរអំពីវីរុសម្យ៉ាងដែលមានឈ្មោះថា (HPV) ដែលអាចពង្រីកខ្លួនតាមរយៈការធ្វើអូរ៉ាល់សិច។ វាអាចបង្កក្នុងកម្រិត ៧ដង ឬច្រើនជាងនេះ ប្រសិនប្រព្រឹត្តបែបនេះ។
តាមក្រុមអ្នកស្រាវជ្រាវដដែល បង្ហាញផងដែរថា វីរុសអាចមាននៅក្នុងមាត់ ហើយអាចកម្ចាត់ និងទប់ស្កាត់បានតាមរយៈការចាក់វ៉ាក់សាំងការពារ។ ការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្ត្រពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានការសិក្សាចំនួនពីរទៅលើមនុស្សប្រមាណ ៩៧ ០០០នាក់៕
ដោយ៖ រតនៈវិភូ