ពាក្យ ៥យ៉ាង ដែលមហាសេដ្ឋីយល់ច្បាស់ជាងមនុស្សទូទៅ ជាហេតុនាំឲ្យជោគជ័យធំធេងក្នុងជីវិត
មហាសេដ្ឋីជាច្រើន បានខិតខំអស់ពីកម្លាំងកាយចិត្ត ទម្រាំអាចទទួលជោគជ័យដូចសព្វថ្ងៃ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ពួកគេមានការគិតផ្ទុយពីមនុស្សភាគច្រើននៅក្នុងសង្គម ជាហេតុនាំឲ្យពួកគេអាចជោគជ័យលើសមនុស្សទូទៅដែរ។ ខាងក្រោមនេះ ជាពាក្យសំខាន់ៗ ទាំង៥ឃ្លាដែលមហាសេដ្ឋីយល់ច្បាស់ជាងមនុស្សទូទៅ៖
១)អ្វីដែលមិនអាចទៅរួច៖ មហាសេដ្ឋីដែលធ្វើការយ៉ាងលំបាក និង រកប្រាក់បានយ៉ាងច្រើនដោយខ្លួនឯងនោះ ដឹងថាគ្មានរឿងអ្វីដែលមិនអាចទៅរួចនោះទេ។ មហាសេដ្ឋីយល់ច្បាស់ថា គ្មានអ្វីដែលមិនអាចឲ្យមហិច្ឆតា និង សក្ដានុពលរបស់ខ្លួនទៅមិនរួចនោះទេ។ សេដ្ឋីដឹងថាមនុស្សផ្សេងទៀតមិនអាចសម្រេចបានដោយសារតែពួកគេគិតថាខ្លួនមិនអាចទម្លាយរនាំង ឧបសគ្គបាន។
២)ភាពភ័យខ្លាច៖ ដើម្បីជោគជ័យ អ្នកមិនត្រូវមានភាពភ័យខ្លាចនោះទេ។ មានភាពភ័យខ្លាចជាច្រើនប្រភេទផ្សេងដែលហាមមិនអោយអ្នកសម្រេចគោលដៅរបស់អ្នកបាន។ សេដ្ឋី ដឹងថាការភ័យខ្លាចនេះគឺជាឧបសគ្គមួយធំបំផុតដែលពួកគេត្រូវការជម្នះដើម្បីជោគជ័យ។
៣)ការព្យាយាម៖ មានពាក្យមួយដែលរាល់សេដ្ឋីយល់ច្បាស់បំផុត គឺការព្យាយាម។ការធ្វើអាជីវកម្មគឺពិតជាមានការលំបាក។ កំហុស បរាជ័យ និង មេរៀនជាច្រើនដែលអ្នកត្រូវជួបនៅលើផ្លូវជំនួញនេះ ប៉ុន្តែវាអាចជួយអ្នកឲ្យក្លាយជាមនុស្សល្អប្រសើរជាងមុន ប្រសិនបើមិនបោះបង់។
៤)ការអត់ធ្មត់៖ ប្រសិនបើអ្នកមិនដឹងថាអ្វីជាការអត់ធ្មត់ នោះអ្នកនឹងមិនអាចឈានទៅដល់ គោលដៅរបស់អ្នកឡើយ។ ប្រសិនបើ ចង់ក្លាយជាអ្នកមានអ្នកត្រូវតែមានការអត់ធ្មត់។
៥)គោលដៅ៖ នៅក្នុងវចនានុក្រមរបស់សេដ្ឋីគ្មានពាក្យណាធំជាងពាក្យ «គោលដៅ» នោះទេ។ទាមទារក្ដីសុបិនអោយធំ និង ធ្វើអ្វីដែលអ្នកអាចធ្វើទៅបានដើម្បី សម្រេចគោលដៅនិងសុបិនរបស់អ្នក៕
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព ៖ www.entrepreneur.com