ហេតុផល​ទាំង​៤ ​ដែល​ធ្វើ​ឲ្យ​អ្នក​ទៅ​ធ្វើការ​ ឬ រៀន​យឺត​ជាង​គេ​ជា​ប្រចាំ​



មនុស្ស​មួយ​ចំនួន​មិន​ដែល​បង្ហាញ​ខ្លួន​ទាន់​ពេល​នោះ​ទេ មិន​ថាជា​សាច់​ញាតិ​ឬ​​មិត្តភ័ក្ដិ​ជាពិសេស​គឺ សិស្សសាលាជាដើមគឺពួកគេតែងតែ​យឺត​១០​ទៅ​១៥នាទីយ៉ាងតិច។​ ខាងក្រោម​នេះ​ជា​ហេតុផលទាំង៤ ដែល​ប្រាប់​ពី​មូលហេតុ​អី្វបាន​ជាមនុស្សភាគច្រើនមកយឺត៖ ១) បុគ្គលិកលក្ខណៈ​របស់​អ្នក៖ អ្នក​ប្រហែល​ជា​មិន​ដែល​បាន​គិត​អំពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក។ ប្រសិន​បើ​អ្នក​បាន​មិន​ធ្លាប់​ព្យាយាម ស្វែង​រក​ថា​អ្នក​ជា​មនុស្ស​ប្រភេទ​AនិងB អ្នក​ប្រហែល​ជា​មិន​អាច​ដឹង​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ឡើយ។ តើអ្នកជាមនុស្សម្នាក់ដែលគោរពពេលវេលាឬមួយក៏យ៉ាងណាដែរ? ២)​​​ អ្នក​អនុញ្ញាត​វា​ក្លាយ​ទៅ​ជា​ទម្លាប់៖ ទម្លាប់​គឺ​មាន​ការ​លំបាក​ណាស់​ក្នុង​ការ​ផ្លាស់ប្ដូរ​ហើយ​ប្រសិន​បើ​អ្នក​អនុញ្ញាត​ឱ្យ​ខ្លួន​ឯង​យឺត​គ្រប់​ពេលវេលា​អ្នក​នឹង​គិត​ថា​វា​ជា​រឿង​ធម្មតាមួយស​ម្រាប់ខ្លួនឯងផ្ទាល់។ ៣) អ្នក​មិន​យក​ចិត្ត​ទុកដាក់៖ ប្រសិនជា​អ្នក​អនុញ្ញាត​និង​បន្ត​វា​​​ ​វា​ដល់​ពេល​ដែល​ត្រូវ​ដោះស្រាយ​ហើយព្រោះ​ពេល​ខ្លះ​យើង​អាច​បាត់បង់​ពេលវេលា​ដ៏​មាន​តម្លៃ​ជាច្រើនដោយសារតែយើងមិនដែលសូវចាប់អារម្មណ៍ពីវា។ ៤)​ធ្វើ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ៖ ជា​ការ​ពិត​នៅ​ពេល​ដែល​យើង​មាន​ការងារ​ច្រើន​ផង​យើង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​មុន​ ដែលវា​ធ្វើ​អោយ​យើង​យឺត​គ្រប់​កិច្ចការ​ហើយ​មាន​ទម្លាប់មួយដ៏អាក្រក់ផងដែរ ព្រោះមានការងារដែលត្រូវបំពេញហើយត្រូវការពេលវេលាច្រើន៕ ប្រែ​សម្រួល​៖​​ តូច ម៉ាយ៉ារស្មី ប្រភព​ ៖ www.cheatsheet.com
X
5s