MSI ទើប​បញ្ចេញ​កុំពូល​កុំព្យូទ័រ​សមត្ថភាព​ខ្លាំង​ខាង​ហ្គេម រាង​ជា​ស៊ីឡាំង​តូច​បំផុត​លើ​លោក បំពាក់ RAM 64GB តម្លៃ ៤០០០ដុល្លារ​



ថ្មីៗ​នេះ ក្រុមហ៊ុន MSI ​ទើប​បាន​ប្រកាស​ចេញ​កុំព្យូទ័រ​ស៊េរី​ថ្មី​មាន​សមត្ថភាព​ខ្ពស់ តម្រូវ​សម្រាប់​អ្នក​ចូលចិត្ត​លេងហ្គេម ​ម៉ូដែល Vortex PC។ Vortex PC ត្រូវ​បាន​ឌីហ្សាញ​រូបរាង​យ៉ាង​ពិសេស ជា​ស៊ីឡាំង​ដ៏​តូច​បំផុត​លើ​ពិភពលោក​ដោយ​ក្រុមហ៊ុន MSI។ ក្រៅពី​រូបរាង​ទាន់សម័យ​ហើយ​នោះ Vortex PC ក៏​បាន​ភ្ជាប់​លក្ខណៈ​សម្បត្តិ​ខ្ពស់ៗ មិន​ធម្មតា។ https://youtu.be/-4RsjFec-qU ​កុំព្យូទ័រ MSI Vortex នេះ​ត្រូវ​បាន​បំពាក់​អង្គ​ប្រតិបត្តិ Intel Core i7-6700K ល្បឿន​ពី 4GHz (Turbo ដល់ 4.2GHz), អម​ដោយ RAM 32GB (អាច upgrade ​ឡើង​ដល់ 64GB), កាត​ក្រាហ្វិក Nvidia GeForce GTX 980 ចំនួន២, អង្គ​ផ្ទុក​ទិន្នន័យ 256GB (SSD) ​និង Hard Disk ទំហំ 1TB, ​បច្ចេកវិទ្យា Dual Killer E2400 gigabit Ethernet controller, Nahimic audio technology និង​ជាច្រើន​ទៀត។

2016-03-16-image-6

Vortex នឹង​មាន​លក់​អម​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ​ហើយ​ដំណើរការ​ដោយ​កម្រិត​ភ្លើង 450W 80+ Gold PSU។ MIS បាន​បញ្ជាក់​ថា ​ទម្ងន់​​កុំព្យូទ័រ Vortex នេះ​គឺ ៨,៨ផោន​ឬ​ប្រហែល ៤គីឡូក្រាម។ លោក Andy Tung ​ប្រធាន​ក្រុមហ៊ុន MSI Pan America ​លើកឡើង​ថា ​Vortex ទទួល​បាន​ការ​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កុំព្យូទ័រ​ពោរពេញ​ដោយ​សមត្ថភាព​ខ្ពស់​បំផុត​សម្រាប់​លេង​ហ្គេម​បាន​យ៉ាង​រលូន។

2016-03-16-image-16

​ម៉ាស៊ីន​ឯកទេស​សម្រាប់​លេង​ហ្គេម​ថ្មី​របស់ MSI នេះ ​នឹង​មាន​លក់​ចាប់ពី​តម្លៃ ២១៩៩ដុល្លារ ​ដល់ ៣៩៩៩ដុល្លារ​អាស្រ័យ​លើ​លក្ខណៈ សម្បត្តិ​ខាង​ក្នុង​របស់​វា៕
X
5s