មូលដ្ឋានគ្រឹះ៣ ដែលអាជីវកម្មអនឡាញគួរតែមាន ដើម្បីធានាអំពីភាពជោគជ័យ
អាជីវកម្មតាមអ៊ីនធឺណិតមានភាពប្រកួតប្រជែងខ្លាំងមែនទែន រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តែជាទូទៅអាជីវកម្មប្រភេទនេះក៏ទទួលរងនូវការបរាជ័យនិងខាតបង់មិនស្ទើរដែរ។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ ក៏ដូចជាមូលដ្ឋានគ្រឹះ៣ដែលអ្នកគួរតែដឹង មុនពេលដែលអ្នកចង់ចាប់ផ្ដើមធ្វើអាជីវកម្មបែបនេះ៖
១) ផ្ដល់ជម្រើសច្រើន៖ មានអតិថិជនជាច្រើនតាមដានដំណើរការអាជីវកម្មរបស់អ្នក ហើយនៅពេលដែលពួកគេចង់ទិញក៏ពួកគេត្រូវពិនិត្យមើលដែរ ដែលជាហេតុដែលអ្នកគួរតែផ្ដល់ជម្រើសឲ្យពួកគេឲ្យបានច្រើនមិនថាសំដៅលើម៉ាក ទំហំ ឬក៏ពណ៌នោះទេ។
២) ផ្ដល់ការឆ្លើយតបដ៏រហ័សនិងរួសរាយរាក់ទាក់៖ នៅពេលដែលពួកគេសួរចង់ដឹងពីតម្លៃឬព័ត៌មានមួយចំនួន ដែលទាក់ទងទៅនឹងផលិតផលរបស់អ្នក អ្នកគួរតែឆ្លើយឲ្យបានលឿន ហើយកុំភ្លេចជាមួយនឹងសុជីវធម៌រួមទាំងភាពរួសរាយផងដែរ។
៣) ផ្ដល់សេវាកម្មដ៏គួរឲ្យពេញចិត្ត៖ បើអ្នកប្រាប់ពួកគេថាអីវ៉ាន់របស់ពួកគេមកដល់នៅថ្ងៃណាមួយ អ្នកត្រូវតែធ្វើឲ្យប្រាកដថាអតិថិជនរបស់អ្នកនឹងមិនមានការរអ៊ូរទាំចំពោះសេវាកម្មយឺតហើយមិនដូចអ្វីដែលពួកគេឃើញនៅតាមអ៊ីនធឺណិតឡើយ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.noobpreneur.com