ហេតុផល​ទាំង​៥​យ៉ាង​ដែល​អ្នក​គួរ​តែលើក​ទឹកចិត្ត​ឲ្យ​អ្នក​ដទៃ​ទទួល​បាន​ជោគជ័យ​



មាន​មនុស្ស​ជាច្រើន​មាន​ភាព​ត្រេក​អរ​​នៅ​ពេល​ដែល​ពួកគេ​ឃើញ​អ្នក​ដទៃ​ទទួល​បាន​ភាព​ជោគជ័យ​ ខណៈ​ពេល​ដែល​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ហាក់​បី​ដូច​ជា​មាន​ភាព​អាត្មានិយម​ និង ​ច្រណែន​នៅ​ពេល​ដែល​ឃើញ​អ្នក​ដទៃ​ជោគជ័យ។ ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល​ទាំង​៥​យ៉ាង​ដែល​គួរ​តែ​ជំរុញ​ឲ្យ​អ្នក​នៅ​ជុំវិញ​អ្នក​មាន​ភាព​ជោគជ័យ៖ ១) អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ល្អ​ចំពោះ​អ្នក​៖ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​នៅ​ពេល​ដែល​មាន​អ្នក​ដទៃ​មក​ជំរុញ​ទឹក​ចិត្ត​អ្នក​ ឲ្យ​ព្យាយាម​បំពេញ​គោលដៅ​របស់​អ្នក ​ឲ្យ​បាន​សម្រេច? អារម្មណ៍​ដែល​អ្នក​មាន​មិន​ខុស​ពី​អារម្មណ៍​ដែល​អ្នក​ដទៃ​មាន​នោះ​ទេ។ អ្នក​នឹង​ក្លាយ​ជា​ទី​ប្រឹក្សា​របស់​ពួកគេ​ហើយ​អ្នក​ទាំង​អស់​គ្នា​ នឹង​មាន​ការ​ចែក​រំលែក​បែប​ទូលំទូលាយ​ជាង​មុន។ ២) អ្នក​នឹង​ក្លាយ​ទៅ​ជា​ពន្លឺ​របស់​ពួកគេ៖ មិន​ថា​គោលដៅ​របស់​មនុស្ស​យើង​ធំ​ឬ​តូច​នោះ​ទេ គឺ​តែង​តែ​ជួប​ឧបសគ្គ​ជានិច្ច​ ហេតុ​នេះ​ហើយ​អ្នក​គួរ​តែ​ព្យាយាម​លើក​ទឹកចិត្ត​ពួក​គេ​នៅ​ពេល​ដែល​ពួកគេ​ចង់​បោះបង់​គោល​ដៅ​អ្វី​មួយ​ចោល។ ៣) ពួកគេ​នឹង​មិន​ងាយ​បំភ្លេច​អ្នក​នោះ​ទេ៖ ជាទូទៅ​បើ​សិន​ជា​អ្នក​ត្រូវ​ការ​នរណា​ម្នាក់​ចំ​ពេល​ដែល​អ្នក​ជួប​ការ​លំបាក​ ហើយ​ម្នាក់​នោះ​ព្រម​ជួយ​អ្នក​ដោយ​ស្ម័គ្រ​ចិត្ត​ អ្នក​នឹង​មិន​ងាយ​ភ្លេច​គុណ​គេ​នោះ​ទេ។ ដូច្នេះ​អ្នក​គួរ​តែ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​នៅ​ពេល​ដែល​នរណា​ម្នាក់​ត្រូវ​ការ​ជំនួយ​ពី​អ្នក។ ៤) ពួកគេ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ឲ្យ​អ្នក​នៅ​ពេល​អនាគត៖ ពាក្យ​ថា​ផល​ប្រយោជន៍​នេះ​មិន​មែន​សំដៅ​ទៅលើ​លុយ​កាក់​តែ​ម្យ៉ាង​នោះ​ទេ តែ​អ្នក​អាច​ទាញ​ផលប្រយោជន៍​ពី​ពួកគេ​តាម​រយៈ​ជា​គំនិត ការ​ចែករំលែក និង​ឱកាស​ផ្សេងៗ​ជាដើម។ ៥) អ្នក​នឹង​លើក​ទឹកចិត្ត​ដល់​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន៖ នៅ​ពេល​ដែល​អ្នក​ឃើញ​អ្នក​ដទៃ​ទទួល​បាន​ភាព​ជោគជ័យ​អ្នក​ក៏​ចង់​ទទួល​បាន​ភាព​ជោគជ័យ​ដែរ​ដែល​នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ខំប្រឹង​មួយ​កម្រិត​ទៀត។ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.addicted2success.com
X
5s