ម្ចាស់ Facebook ម្ចាស់ Google ម្ចាស់ Microsoft ក្លាយជាមហាសេដ្ឋីមានប្រាក់វាល់លានដុល្លារ ត្រឹមអាយុមិនលើស៣០ឆ្នាំ​



លោក Bill Gate បានក្លាយជាមហាសេដ្ឋីដែលមានលុយរាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ១៩៨៧។ គាត់គឺជាមហាសេដ្ឋីដែលមានវ័យនៅក្មេងជាងគេបំផុតកាលពីពេលនោះ។ Bill Gate បានគ្រងតំណែងជាមហាសេដ្ឋីដែលមានបំផុតហើយក្មេងជាងគេរយៈពេល២៨ឆ្នាំ។ នៅក្នុងឆ្នាំ២០០៤ តំណែងមហាសេដ្ឋីវ័យក្មេងជាងគេបំផុតក្នុងលោក បានធ្លាក់មកលើលោក Larry Page ដែលជាម្ចាស់ Google។ បន្ទាប់មកទៀត នៅឆ្នាំ២០០៨ តំណែងនេះ បានធ្លាក់មកលើលោក Mark Zuckerberg ។ ១) Mark Zuckerberg ៖ ជាស្ថាបនិកបណ្តាញសង្គម Facebook និងជា CEO ដំបូងគេបង្អស់ដែលបានក្លាយជាមហាសេដ្ឋីនៅត្រឹមអាយុ២៣ឆ្នាំ ក្នុងឆ្នាំ២០០៨ បន្ទាប់ពី Facebook ត្រូវបានគេនិយមប្រើប្រាស់ទូទាំងសកលលោកក្នុងរយៈពេល៤ឆ្នាំ។ Mark Zuckerberg គឺជាបុគ្គលម្នាក់ដែលបានកសាងខ្លួនបានក្លាយជាមហាសេដ្ឋីវ័យក្មេងដោយខ្លួនឯងក្នុងប្រវត្តិសាស្រ្ត។ បច្ចុប្បន្ន Mark Zuckerberg អាយុ៣១ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណជា៥០ពាន់លានដុល្លារអាមេរិក។ [caption id="attachment_8941" align="aligncenter" width="600"]ប្រភព៖ www.forbes.com ប្រភព៖ www.forbes.com[/caption] ២) Larry Page ៖ ជាសហស្ថាបនិក Google គាត់បានក្លាយជាមហាសេដ្ឋីវ័យក្មេងនៅអាយុ៣០ឆ្នាំ ក្នុងឆ្នាំ២០០៤ ស្របពេលដែល Google រកចំណូលបានកើនឡើងដល់ជាង១ពាន់លានដុល្លារ ជាលើកដំបូងរបស់ខ្លួន។ បច្ចុប្បន្ននេះ Larry Page អាយុ៤២ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណជា៣៨ពាន់លានដុល្លារអាមេរិក។ [caption id="attachment_8939" align="aligncenter" width="600"]ប្រភព៖​mundoconectado.net ប្រភព៖​mundoconectado.net[/caption] ៣) Bill Gate ៖ ជាសហស្ថាបនិក Microsoft គាត់បានក្លាយជាមហាសេដ្ឋីតាំងពីឆ្នាំ១៩៨៧  នៅអាយុ៣១ឆ្នាំ។ បច្ចុប្បន្ននេះ Bill Gate មានអាយុ៦០ឆ្នាំ គឺជាបុគ្គលដែលមានជាងគេបំផុតនៅលើពិភពលោក។ ទ្រព្យសម្បត្តិរបស់ Bill Gate មានប្រមាណជា៧៨ពាន់លានដុល្លារអាមេរិក។ [caption id="attachment_8940" align="aligncenter" width="600"]ប្រភព៖ www.playbuzz.com ប្រភព៖ www.playbuzz.com[/caption] ទោះបីជា Mark Zuckerberg បានឈរនៅលើតំណែងជាមហាសេដ្ឋីក្នុងវ័យនៅក្មេងជំនួស Bill Gate ក៏ដោយ តែ Bill Gates នៅតែជាមហាសេដ្ឋីដែលមានប្រាក់ជាងគេបំផុតក្នុងលោក។ ប្រែសម្រួល៖ សុខា នីកា ប្រភព៖ celebritynetworth.com
X
5s