វិធី​៤​យ៉ាង​ ​​ជួយ​ឲ្យ​អ្នក​អាច​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​ ​កាន់​តែ​ឆាប់​



យើង​រាល់គ្នា​តែងតែ​ជួប​បញ្ហា​​ក្នុង​ជីវិត​រាប់​មិន​អស់ ​ ​ហើយ​ប្រសិន​បើ​អ្នក​មិន​ព្យាយាម​ជម្នះ​ទេ ​នោះ​វា​មាន​ន័យ​ស្មើ​នឹង​​ការ​បរាជ័យ​​ដែល​គ្មាន​ថ្ងៃ​ងើប​មុខ​រួច ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​បើ​អ្នក​ព្រម​ជម្នះ​បញ្ហា​ទាំង​នោះ ​​​មិនយូរមិនឆាប់​នោះ​ទេ​ ​អ្នក​ប្រាកដ​ជា​អ្នក​រក​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ជ័យជំនះ​ក្នុង​ជីវិត​បាន​។ ខាង​ក្រោម​នេះ ​​គឺ​ជា​​ចំណុច​សំខាន់ៗ​៤​យ៉ាង​ ដែល​ជួយ​ឲ្យ​អ្នក​អាច​សម្រេច​​ក្តី​សុបិន​របស់​ខ្លួន​បាន​ឆាប់៖ ​​​

១)​​ធ្វើ​សកម្មភាព​ដែល​ពាក់ព័ន្ធ​៖ មិនថា​អ្នក​កំពុង​រៀន​អ្វី​​ ​ឬ ធ្វើ​អ្វី​នោះ​​ទេ​ បើ​វា​មិន​ទាក់ទង​នឹង​សុបិន​របស់​អ្នក ​នោះ​វា​មិន​ងាយ​​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​របស់​ខ្លួន​បាន​ឡើយ​។​​ ​ដូច្នេះ​ហើយ ​ប្រសិន​បើ​អ្នក​ចង់​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​ ​អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​ផ្សេងៗ​​ដែល​អាច​​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់​សុបិន​របស់​អ្នក​។

២) ​​ត្រូវ​ដឹង​ឲ្យ​ច្បាស់​អំពី​ទីតាំង​របស់​អ្នក​៖​​ ​អ្នក​ត្រូវ​ដឹង​ថា​ ​អ្នក​កំពុង​ស្ថិត​នៅ​ទី​ណា​ ​ដើម្បី​ប្រាកដ​ថា ​វា​ស៊ីគ្នា​ជា​មួយ​នឹង​គោលដៅ​របស់​អ្នក​ឬ អត់​​។​ ​បើ​អ្នក​មិន​ដឹង​ថា​អ្នក​នៅ​ទីណា​​ទេ ​នោះ​ឱកាស​គឺ​​តិចតួច​ណាស់​ដែល​អ្នក​អាច​ជោគ​ជ័យ​។​​

៣)ត្រូវ​បង្កើត​ក្រុម​ឆ្លាតវៃ៖ ការ​សហការ ​ការ​ទទួលខុសត្រូវ​ និង​ការ​ច្នៃប្រឌិត​ គឺ​ជា​អ្វី​ទាំង​អស់​ដែល កើត​ឡើង​នៅ​ក្នុង​ក្រុម​ឆ្លាតវៃ​។​ ​អ្វី​ទាំង​នេះ​អាច​ជួយ​អោយ​អ្នក​សម្រេច​ក្ដី​សុបិន​កាន់​តែ​ធំ។

៤)​សៀវភៅ​/អ្នកណែនាំ៖ ការ​រៀន​តាម​សៀវភៅ​និង​បទពិសោធន៍​របស់​នរណា​ម្នាក់​ ​​អាច​ជួយ​​ពន្លឿន​ដំណើរ​​​ទៅ​កាន់​ក្ដី​សុបិន​របស់​អ្នក​កាន់​តែ​ឆាប់​។​ អ្នក​ណែនាំ​​ល្អ​ ឬ សៀវភៅ​ល្អ អាច​បង្ហាញ​អ្នក​ពី​សកម្មភាព​ដែល​អ្នក​ត្រូវការ​ដើម្បី​ឈាន​ទៅកាន់​កម្រិត​ផ្សេង​ទៀត​ ​និង ​រក្សា​កម្លាំង​របស់​អ្នក។

ប្រែ​សម្រួល​៖​​ អ៊ឺង​ ​​មួយ​យូ ប្រភព​ ៖ ​addicted2success.com

X
5s