ប្រទេសទាំង៥ដែលជាប់ជាប្រទេសមានបរិស្ថានបៃតងល្អផ្ដាច់គេក្នុងលោក
ជារៀងរាល់ឆ្នាំ Yale's Environmental Performance Index (EPI) បានធ្វើចំណាត់ថ្នាក់ប្រទេសដែលមានបរិស្ថានបៃតងល្អជាងគេដោយផ្អែកលើ ថាតើពួកគេបានការពារសុខភាពមនុស្សនិងប្រព័ន្ធអេកូឡូស៊ីល្អដល់កម្រិតណា។ សូមមើលរបាយការណ៍ខាងក្រោមនេះសម្រាប់ប្រទេសទាំង៥ ដែលល្អបំផុតនៅឆ្នាំ ២០១៦៖
១)ហ្វាំងឡង់៖ ប្រទេសហ្វាំងឡង់បានជាប់ជាចំណុចកំពូល ដែលមានពិន្ទុដល់ទៅ៩០,៦៨។ ប្រទេស ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទីបួនក្នុងការប៉ះពាល់សុខភាពមនុស្សអត់ចំណាត់ថ្នាក់ទីប្រាំបីក្នុងវិស័យជលផល និងជាប់ចំណាត់ទី២០ក្នុងអាកាសធាតុនិងថាមពល ជីវចម្រុះ និង ជម្រកធនធានទឹកនិង គុណភាពខ្យល់។
២)អ៊ីស្លង់៖ ប្រទេសអ៊ីស្លង់ជាប់ចំណាត់ទីពីរ ដែលមានពិន្ទុដល់ទៅ90,៥១ ។ប្រទេសអ៊ីស្លង់ជាប់ចំណាត់ថ្នាក់ទីបីនៅក្នុងផលប៉ះពាល់សុខភាព ដូចជា អាកាសធាតុនិងថាមពលនិងចំណាត់ទីបួនសម្រាប់គុណភាពខ្យល់។ អគ្គិសនីរបស់ប្រទេសអ៊ីស្លង់បានមកពី ថាមពលដែលអាចកកើតឡើងវិញ ដូចជាខ្យល់និង វារីអគ្គិសនី នេះបើយោងតាម អាជ្ញាធរថាមពលរបស់ប្រទេសអ៊ីស្លង់។
៣)ស៊ុយអែត៖ ប្រទេសស៊ុយអែតជាប់ចំណាត់ទីបី ដែលមានពិន្ទុដល់ទៅ៩០,៤៣ ។ វាស្ថិតក្នុងចំណាត់ថ្នាក់ទីប្រាំក្នុងផលប៉ះពាល់សុខភាព និងអាកាសធាតុ និងថាមពល ទឹកនិងរឿងអនាម័យនិងប្រភពធនធានទឹក ។ ប្រទេសស៊ុយអែត ទទួលបានពិន្ទុ ស្ទើរតែល្អឥតខ្ចោះដោយផ្អែកលើគុណភាពទឹកនិង ការសំណល់ នេះបើយោងតាម EPI។
៤) ដាណឺម៉ាក៖ ប្រទេសដាណឺម៉ាក ជាប់នៅចំណាត់ថ្នាក់ទីបួន មានពិន្ទុ៨៩,២១។ ប្រទេសដាណឺម៉ាកជាប់ចំណាត់ថ្នាក់ក្នុងកំពូលទាំង ២០ សម្រាប់ផលប៉ះពាល់ សុខភាពទឹកនិងអនាម័យ ធនធានទឹកនិង ជីវចម្រុះជម្រក ។ ប្រទេសដាណឺម៉ាក ចំណាត់ទី១២៨ខាងពូជត្រី មានន័យថាវិស័យជលផល របស់ខ្លួនត្រូវការអភិវឌ្ឍន៍ច្រើនទៀត។
៥)ស្លូវើនៀ៖ ប្រទេសស្លូវើនៀ ជាប់ចំណាត់ថ្នាក់ទីប្រាំ មានពិន្ទុ៨៨,៩៨។ ប្រទេសស្លូវើនៀ បានវាយយកកន្លែងទីប្រាំសម្រាប់ជីវចម្រុះជម្រក និង ទី១៥សម្រាប់ព្រៃឈើ។ ប្រទេសស្លូវើនៀក៏ទទួលពិន្ទុល្អឥតខ្ចោះសម្រាប់តំបន់ការពារដី និងការការពារប្រភេទសត្វ។
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព ៖ uk.businessinsider.com