មុន​នឹង​ចាប់ផ្ដើម​សរសេរ​ពី​គម្រោង​អាជីវកម្ម ​អ្នក​គួរ​តែ​ធ្វើ​រឿង​ទាំង​៥​ចំណុច​នេះ​សិន​



ការ​ចង់​ចាប់​ផ្ដើម​ធ្វើ​គម្រោង​អាជីវកម្ម​មួយៗ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ហើយ​ថែម​ទាំង​ត្រូវ​ការ​គិត​និង​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​ខ្លាំង​មែន​ទែន​បើ​មិន​ពុំ​នោះ​ទេ អាជីវកម្ម​របស់​អ្នក​អាច​នឹង​ទទួល​ភាព​បរាជ័យ​ជាក់​ជា​មិន​ខាន។ ខាងក្រោម​នេះ​គឺ​ជា​ចំណុច​ទាំង​៥​ដែល​អ្នក​គួរ​តែ​ធ្វើ​មុន​ពេល​ចាប់ផ្ដើម​សរសេរ​គម្រោង​អាជីវកម្ម៖

១) កំណត់​គោល​បំណង​របស់​អ្នក​៖ អ្នក​គួរ​តែ​កំណត់​គោល​ដៅ​របស់​ខ្លួន​ឲ្យ​បាន​ជាក់លាក់​ជា​ពិសេស​ប្រសិន​បើ​អ្នក​ត្រូវ​ការ​អ្នក​ចូល​ហ៊ុន​ជាមួយ​អ្នក​ទៀត​នោះ​ ដើម្បី​ឲ្យ​ពួកគេ​​ដឹង​ច្បាស់​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​ត្រូវ​ធ្វើ​បែប​នោះ។

២) កសាង​ទស្សនវិស័យ​របស់​អ្នក៖ គន្លឹះ​សំខាន់​សម្រាប់​ភាព​ជោគជ័យ​នោះ​គឺ​ការ​មាន​ទស្សនវិស័យ​ច្បាស់លាស់​ក្នុង​ការ​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន ហើយ​ធ្វើ​យ៉ាង​ណា​ហាម​មាន​អារម្មណ៍​ថា​វង្វេង​នៅ​កណ្ដាល​ទី​ឲ្យ​សោះ ដែល​នេះ​ជា​ហេតុ​ដែល​អ្នក​ត្រូវ​តែ​កសាង​ទស្សនវិស័យ​របស់​អ្នក​ឲ្យ​បាន​រឹងមាំ។

៣) បញ្ជាក់​គម្រោង​អាជីវកម្ម​របស់​អ្នក​ឲ្យ​បាន​ជាក់លាក់៖ គម្រោង​អាជីវកម្ម​ល្អ​មិន​ត្រឹម​តែ​មាន​ទស្សនវិស័យ​ល្អ​តែ​ប៉ុណ្ណោះ វា​ត្រូវ​តែ​មាន​ព័ត៌មាន​លំអិត​និង​គ្រប់គ្រាន់​ទាំង​ខាង​ផ្នែក​ហិរញ្ញវត្ថុ ផ្នែក​គ្រប់គ្រង និង​សឹង​តែ​គ្រប់​ជំហាន​នៅ​ក្នុង​វិស័យ​អាជីវកម្ម​របស់​អ្នក​ផង​ដែរ។

៤) រៀប​ចំ​ទាំង​ឯកសារ​ផ្នែក​ច្បាប់​និង​ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក៖ កិត្តិយស​គឺ​ជា​រឿង​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​និមួយៗ ហេតុ​ដូច​នេះ​ហើយ​អ្នក​ត្រូវ​តែ​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​រឿង​នេះ​ខ្លាំង​មែន​ទែន។ រីឯ​ស្លាក​សញ្ញា​និង​ស្លាក​ឈ្មោះ​ក៏​ជា​រឿង​មួយ​ដែល​ខ្វះ​មិន​បាន​ផង​ដែរ ដែល​វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​។

៥) ចាប់ផ្ដើម​ស្ទង់​មើល​អាជីវកម្ម​របស់​អ្នក៖ អ្នក​គួរ​តែ​ចាប់​ផ្ដើម​ដាក់​សាក​លក់​ទំនិញ​របស់​ខ្លួន​ ឬ​លួច​ស្ទង់​មតិ​ពី​អ្នក​ដទៃ​ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​អាច​មាន​សង្ឃឹម​ជោគ​ជ័យ​ដល់​កម្រិត​ណា​ដែរ​ ហើយ​តើ​អាជីវកម្ម​របស់​អ្នក​មាន​ចំណុច​ខ្វះ​ខាត​អ្វី​ខ្លះ៕  

X
5s