FACEBOOK កំពុងបង្កើតបច្ចេកវិទ្យាថ្មី អាចពណ៌នារូបភាពទៅកាន់មនុស្សពិការភ្នែកបាន
ក្រុមហ៊ុន FACEBOOK បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ អំពីបច្ចេកវិទ្យាថ្មីដែលអាចពណ៌នារូបភាពទៅកាន់មនុស្សពិការភ្នែកបាន។ នៅក្នុងវីដេអូអំពីបច្ចេកវិទ្យានោះលោក Mark Zucherberg បាននិយាយថា ការអភិវឌ្ឍគឺជាផ្នែកនៃគោលដៅធំរបស់ក្រុមហ៊ុន ដើម្បីចែកចាយទៅកាន់មនុស្សគ្រប់គ្នា ក្នុងនោះរួមទាំងមនុស្សដែលមិនអាចមើលឃើញផងដែរ។
លោកក៏បានសរសេរក្នុង Statusផងដែរថា "បច្ចេកវិទ្យាថ្មីរបស់យើងដែលហៅថា AI អាចមើលលើរូបភាពហើយអាចពន្យល់នូវអ្វីដែលមានក្នុងរូបភាពនោះ។ នេះជាជំនួយយ៉ាងពិសេសសម្រាប់មនុស្សដែលមិនអាចមើលបាន។ ស្ថាបនិកក្រុមហ៊ុន FACEBOOK បន្តថា AI គឺកំពុងជួយម៉ាស៊ីនកុំព្យូទ័រអោយយល់ពីពិភពលោកកាន់តែប្រសើរ ហើយកុំព្យូទ័រទាំងនោះអាចជួយមនុស្សបន្ថែមទៀត៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖