រឿង៤យ៉ាងដែលអ្នកគួរដឹងមុនពេល សុំថ្នាក់លើដំឡើងប្រាក់ខែ
ជាការពិតណាស់បុគ្គលិកនីមួយៗតែងគិតដល់ការដំឡើងប្រាក់ខែចំពោះការងារដែលពួកគេខិតខំធ្វើរៀងរាល់ថ្ងៃ។ ប៉ុន្តែអ្នកមានដែលគិតថា អ្នកមានសមត្ថភាពគ្រប់គ្រាន់នឹងប្រាក់ខែថ្មីនោះឬនៅ? នេះជាគំនិតសំខាន់ខ្លះៗដែលអ្នកគ្រប់គ្រងផ្នែកធនធានមនុស្សចង់អោយបុគ្គលិកមួយចំនួនយល់ដឹងមុននឹងចង់ដំឡើងប្រាក់ខែ រួមមាន៖
១) អ្នកគួរមានហេតុផលច្បាស់លាស់ជាមុនសិន៖ ប្រសិនបើអ្នកចង់ដំឡើងប្រាក់ខែថ្មី អ្នកត្រូវ ច្បាស់លាស់ខ្លួនឯងថា ក្រុមហ៊ុនពិតជាចាំបាច់ត្រូវការអ្នកណាស់។ រូចគិតពីបញ្ហារបស់ក្រុមហ៊ុនផងថាតើពួកគេកំពុងប្រឈមមុខនឹងវិបត្តិឬក៏យ៉ាងណា។
២) បង្ហាញថាហេតុអ្វីអ្នកសាកសមនឹងដំឡើងប្រាក់ខែ៖ បុគ្គលិកមួយចំនួនតែងគិតថាពួកគេសាកសមនឹងទទួលយកប្រាក់ខែថ្មី តែមិនអាចលើកឡើងពីហេតុផលដ៏សមស្របមួយសោះឡើយ។ អ្នកមិនត្រូវមានការភាពភ័យខ្លាចក្នុងការបញ្ចេញមតិនោះទេ ។ ការហ៊ានសន្ទនាជាមួយថ្នាក់អាចផ្ដល់ឱកាសអោយអ្នក បង្ហាញពីសមត្ថភាពពិសេសដែលអ្នកមានសម្រាប់ក្រុមហ៊ុន។
៣) ត្រូវរៀនយល់ពីអ្នកដែលធ្វើការសម្រេចចិត្តអោយយើង៖ នៅក្រុមហ៊ុនរបស់អ្នក តើអ្នកណាដែលជាអ្នកសម្រេចចិត្តទៅលើប្រាក់ខែរបស់អ្នកនោះ? ការរៀនយល់ចិត្តពីអ្នកទាំងនោះអាចធ្វើអោយអ្នកមានពេលវេលាក្នុងការសន្ទនាពីប្រាក់ខែថ្មីរបស់អ្នក បានដោយងាយស្រួលនិងគ្មានសម្ពាធ។
៤) ត្រូវរៀនគិតថា លុយមិនមែនជាអ្វីៗទាំងអស់ទេ៖ សំខាន់អ្នកត្រូវរៀនគិតថា តើអ្នកចង់បានអ្វីតទៅមុខ? ការផ្ដល់ប្រាក់ខែខ្ពស់ក៏មិនមានន័យថា ជាទង្វើដែលត្រឹមត្រូវរហូតដែរ។ អ្វីដែលសំខាន់អ្នកគួរចេះយកពេលវេលាដែលសន្ទនាពីការដំឡើងប្រាក់ខែនោះមកធ្វើជាឱកាសក្នុងការចាប់យកព័ត៌មានថ្មីៗដែលអាចអោយអ្នកនឹកឃើញពីយុត្តិសាស្ត្រល្អៗសម្រាប់ក្រុមហ៊ុនវិញ៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖ time.com