បើចង់ជ័យជោគក្នុងជំនួញ គួរត្រៀមយុទ្ធសាស្ត្រ៤យ៉ាងនេះ ដើម្បីទប់ទល់បញ្ហាដែលមិនអាចស្មានដល់
ក្នុងនាមជាម្ចាស់អាជីវកម្មមួយ អ្នកត្រូវតែត្រៀមខ្លួនឲ្យបានប្រសើរបំផុត ដើម្បីទប់ទល់ជាមួយនឹងឧបសគ្គជាច្រើនដែលអាចនឹងកើតឡើងនៅក្នុងពេលណាមួយ ព្រោះ យើងមិនអាចទាយដឹងពីអ្វីដែលនឹងកើតឡើងឡើយ។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗមួយចំនួនដែលអ្នកត្រូវត្រៀមឲ្យរួចរាល់៖
១)អ្នកណែនាំពោរពេញដោយបទពិសោធន៍៖ វាមិនខ្វល់ថាតើអ្នកបាននៅក្នុងអាជីវកម្មនោះឡើងចំនួនវិញ្ញាបនបត្រដែលអ្នកមាននិងបទពិសោធដែលអ្នកមាន រាល់ម្ចាស់អាជីវកម្មខ្នាតតូច ឬ ធំ សុទ្ធតែត្រូវការអ្នកមានបទពិសោធដើម្បីណែនាំ។ ដូច្នេះហើយ សូមអ្នកត្រូវតែស្វែងរកមនុស្សដែលអាចផ្ដល់យោបល់ល្អៗដល់អ្នកបាន ដើម្បីប្រាកដថា ដំណើរការអាជីវកម្មរបស់អ្នកនឹងមិនប្រឈមបញ្ហាធ្ងន់ធ្ងរ។
២)មេធាវីពូកែ៖ ការការពារគឺជារឿងសំខាន់ក្នុងអាជីវកម្ម។ ដោយសារមានហានិភ័យជាច្រើនកើតមានក្នុងអាជីវកម្ម អ្នកមិនអាចមើលស្រាលនូវសារៈសំខាន់នៃ សុវត្ថិភាពនិងគោលការណ៍ការពារបានឡើយ។ ដូច្នេះហើយអ្នកត្រូវតែមានមេធាវីពូកែម្នាក់ ដើម្បីប្រឹក្សាផ្នែកច្បាប់ និង ត្រៀមខ្លួនដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមាន។
៣) មានបញ្ជីបុគ្គលិកដែលមានសក្ដានុពល៖ អ្នកត្រូវការកត់ដើម្បីរក្សាបញ្ជីនៃចំនួនបុគ្គលិករបស់អ្នក។ អ្នកប្រហែលសួរថាហេតុអ្វី? វាសាមញ្ញណាស់។ បុគ្គលិកតែងតែមានការចេញចូលគ្រប់ពេលវេលា ទោះបីជាក្រុមហ៊ុនផ្ដល់ភាពងាយស្រួលដល់ពួកគេក៏ដោយ ព្រោះថា និន្នាការរបស់មនុស្សតែងតែត្រូវការការផ្លាស់ប្ដូរជានិច្ច។ ដូច្នេះហើយ អ្នកត្រូវតែត្រៀមជាស្រេចពីបញ្ជីបុគ្គលិកដែលមានសក្ដានុពល និង ត្រៀមឲ្យបានល្អដើម្បីអាចទៅបំពេញកន្លែងដែលបុគ្គលិកបានចាក់ចេញ។
៤)រៀបចំសម្រាប់រឿងដែលអាចកើតឡើង៖ ក្នុងនាមជាម្ចាស់អាជីវកម្មមួយអ្នកត្រូវតែមានការរៀបចំសម្រាប់ រឿងដែលមិនអាចរំពឹងទុក។ វាប្រហែលមិនអាចជៀសវាងបញ្ហាទេដូច្នេះអ្នកត្រូវត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហា៕
ដោយ៖ អ៊ឺង មួយយូ