​ទោះ​អាមេរិក​ និង​អ៊ីរ៉ង់​មើល​មុខ​គ្នា​មិន​ចំ​ តែ​អ៊ីរ៉ង់​ប្រកាស​ស្វាគមន៍​ក្រុមហ៊ុន​ ​អាមេរិក​វិនិយោគ​វិស័យ​ប្រេង​​



​​លោក​ Bijan Namdar Zanganeh ​រដ្ឋមន្ត្រី​ប្រេង​​របស់​ប្រទេស​អ៊ីរ៉ង់​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ ម្សិលមិញ​ថា​ ​ប្រទេស​នេះ​មិន​បាន​ដាក់​​​កំហិត​មិន​​ឱ្យ​​ក្រុមហ៊ុន​អាមេរិក​​វិនិយោគ​ក្នុង​វិស័យ​ប្រេង​ និង​​ឧស្ម័ន​​របស់​ខ្លួន​​ឡើយ។

​​លោក​បាន​បន្ថែម​ទៀត​ថា​ ​ការ​ដាក់​កំហិត​នៅ​ពេល​នេះ​គឺ​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ទៅ​វិញ​នោះ​ទេ។ ​លោក​ បាន​ថ្លែង​បន្ថែម​ទៀត​ថា​ ​​ក្រសួង​ប្រេង​​របស់​​អ៊ីរ៉ង់​​កំពុង​ចរចា​ជា​មួយ​ក្រុមហ៊ុន​ Siemens ​របស់​អាល្លឺម៉ង់​ និង​ក្រុមហ៊ុន​ General Electric ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​​ដល់​ការ​ផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​​​វិស័យ​ប្រេង​ និង​​ឧស្ម័ន​​របស់​ខ្លួន។

​ការ​ដាក់​ទណ្ឌកម្ម​​ពី​សំណាក់​​សហគមន៍​អន្តរជាតិ​​ក្នុង​រយៈ​ពេល​​មួយ​ទសវត្សរ៍​​ ​ហើយ​ត្រូវ​បាន​​ដក​ចេញ​វិញ​កាល​ពី​ឆ្នាំ​មុន​​បន្ទាប់​ពី​​អង្គការ​សហប្រជាជាតិ​​បាន​ពិនិត្យ​ថា​ ​ប្រទេស​នេះ​​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។ ​សូម​បញ្ជាក់​ថា​ ​នៅ​ពេល​សព្វ​ថ្ងៃ​នេះ​ ​អ៊ីរ៉ង់​ផលិត​ប្រេង​បាន​ប្រហែល​ ៤​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ៕​ ដោយ៖ រតនៈ​វិភូ
X
5s