រឿង​៣យ៉ាងខ្លី​ៗ ដែល​អ្នក​គួរ​តែ​ធ្វើ​​បើ​សិន​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​វ័យក្មេង​



នរណា​ៗ​ក៏​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ដ៏​ជោគជ័យ​មួយដែរ​ ក៏​ប៉ុន្តែ​​អ្នក​ទាំង​នោះ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​​នោះ​ទេ។ ខាង​ក្រោម​នេះ ​ជា​ចំណុច​​៣​​ខ្លីៗ​ដែល​ជួយ​ឲ្យ​អ្នក​អាច​ក្លាយ​ជា​នាយក​ប្រតិបត្តិ​មុន​អាយុ​ ៣០ឆ្នាំ​បាន៖

១) បង្កើត​ក្រុម​ដ៏​រឹង​មាំ​មួយ៖ អ្នក​គួរ​តែ​ព្យាយាម​ព័ទ្ធ​ខ្លួន​ឯង​ដោយ​អ្នក​មាន​ចំណេះ​ដឹង​ខ្ពស់ បទ​ពិសោធន៍​ច្រើន​ និង​ចិត្ត​គំនិត​ល្អ​វិជ្ជមាន​ជាដើម ​ដែល​នេះ​ជួយ​ដល់​ការ​អភិវឌ្ឍ​ខ្លួន​អ្នក​ផ្ទាល់​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​មាន​សមត្ថភាព​ខ្ពស់ ​និង​រឹង​មាំ​ហើយ​។ ទំនាក់ទំនង​របស់​អ្នក​នឹង​មាន​ភាព​បរិសុទ្ធ​ល្អ​ដោយ​សារ​តែ​អ្នក​សម្បូរ​ទៅ​ដោយ​មនុស្ស​ល្អ​នៅ​ជុំវិញ​ខ្លួន។

២) ស្គាល់​ពី​ចំណុច​វិជ្ជមាន​និង​ចំណុច​អវិជ្ជមាន​ឲ្យ​បាន​ច្បាស់៖ មិន​ថា​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ​អ្នក​គួរ​តែ​រៀន​ពុត​ខ្លួន​ឯង​ឲ្យ​មើល​ឃើញ​ទាំង​ ២​ចំណុច​នេះ ដើម្បី​គិត​ថា​តើ​គួរ​ដោះ​ស្រាយ​ជាមួយ​នឹង​ចំណុច​អវិជ្ជមាន​បែប​ណា​ហើយ​ទទួល​យក​ផល​វិជ្ជមាន​បែប​ណា។

៣)​ ចេះ​ដាក់​ខ្លួន៖ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ម្នាក់​អ្នក​គួរ​តែ​ចេះ​សម្រប​ខ្លួន​ទៅ​តាម​អ្នក​នៅ​ជុំវិញ​ខ្លួន​ហើយ​ចេះ​ទទួល​យក​នូវ​យោបល់​និង​គំនិត​របស់​អ្នក​ដទៃ​ផង​ដែរ​ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ជា​មេ​ដឹក​នាំ​ដ៏​គំរូ​ម្នាក់៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.entrepreneur.com

X
5s