គំនិតអាជីវកម្មខ្នាតតូចទាំង ៧ប្រភេទ មិនទាមទារដើមទុនខ្ពស់ ដែលអ្នកគួរសាកល្បង
បច្ចុប្បន្ននេះអ្នកអាចប្រកបមុខរបរអាជីវកម្មខ្នាតតូចបានដោយជោគជ័យ ដោយមិនចាំបាច់ចំណាយដើមទុនច្រើន ឬ ទាមទារប្រើប្រាស់បច្ចេកវិជ្ជាខ្ពស់ពេកនោះទេ។ ប្រសិនបើ លោកអ្នកមានបញ្ហាដើមទុនតិច ហើយមិនដឹងថាគួររកស៊ីអ្វី ទាំងនេះគឺជាអាជីវកម្មខ្នាតតូចដែលមិនទាមទារការប្រើប្រាស់បច្ចេកវិជ្ជាខ្ពស់ និង ដើមទុនច្រើនពេកនោះទេរួមមាន៖
១) បើកហាងលាងសំអាតម៉ាស៊ីន៖ ការរកស៊ីបែបនេះក៏ផ្ដល់ផលចំណេញជាច្រើនដល់អ្នកផងដែរ។ ដោយគ្រាន់តែលាងសំអាតវត្ថុឬម៉ាស៊ីននានា។ ដោយអ្នកមិនចាំបាច់ចំណាយថ្លៃផ្សាយពាណិជ្ជកម្មនោះទេ ។ បើសេវាកម្មអ្នកល្អនោះអតិថិជននឹងនិយាយពីមាត់មួយទៅមាត់មួយមិនខាន។
២) បើកហាងបោះដុំនំប៉័ង៖ ការងារនេះគឺគ្រាន់តែទាមទារអោយអ្នកចេះលាយផ្សំរូបមន្តដើម្បីផលិតបានជានំប៉័ងប៉ុណ្ណោះ។ ហើយអ្នកអាចលក់បោះដុំទៅកាន់ហាងនានានៅក្បែរផ្ទះអ្នកបានយ៉ាងងាយស្រួល។
៣) បើកតូបលក់អីវ៉ាន់៖ អ្នកអាចបើកតូបមួយសម្រាប់លក់អីវ៉ាន់ កំប៉ិកកំប៉ុក នៅខាងមុខផ្ទះរបស់អ្នកបាន។ហើយការងារបែបនេះមិនទាមទារប្រព័ន្ធបច្ចេកវិជ្ជាច្រើនពេកទេ។
៤) បើកកន្លែងលាងឡាន៖ ពេលដែលអ្នកចំណាយទុនខ្លះៗក្នុងការបង្កើតកន្លែងលាងឡានដូចនេះអ្នកអាចនឹងទទួលប្រាក់ចំណេញបានកាន់តែច្រើនដោយសារការងារនេះគឺមានលក្ខណៈងាយស្រួលបំផុត។
៥) ផ្ដល់សេវាកម្មណែនាំភ្ញៀវទេសចរ៖ បើអ្នកមានចំណេះដឹងពីតំបន់ទេសចរណាមួយច្បាស់លាស់អ្នកគួរបើកសេវាកម្មនេះដើម្បីចែករំលែកចំណេះដឹងខ្លះៗទៅកាន់ភ្ញៀវទេសចរ។
៦) សេវាកម្មបកប្រែ៖ ប្រសិនបើអ្នកគិតថាអ្នកអាចចេះប្រើប្រាស់ភាសាបរទេសដែលទីផ្សារកំពុងមានការចាប់អារម្មណ៍បានច្រើនអ្នកគួរចាប់យកឱកាសការងារនោះ។
៧) បើកហាងធ្វើសក់និងផាត់មុខ៖ ការងារទាំងនោះគឺមិនទាមទារបច្ចេកវិជ្ជាទេ ។ ដោយគ្រាន់តែចូលហ្វឹកហាត់និងសិក្សាពីតិចនិកខ្លះៗក្នុងការធ្វើសក់និងផាត់មុខជាការស្រេច៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖smallbiztrends.com