បើអ្នកចូលចិត្តនិយាយពាក្យទាំង៤ឃ្លានេះមានន័យថា អ្នកជាមនុស្សគ្មានទំនុកចិត្តលើខ្លួនឯង
មនុស្សដែលមិនមានទំនុកចិត្តលើខ្លួនឯងជាពិសេសគឺមនុស្សដែលគ្មានភាពក្លាហានតែងតែមានការអៀនខ្មាសមិនសូវមានមតិឬយោបល់ចេញមកក្រៅនោះទេ។ មិនមែនមកពីពួកគេមានចំណុចអវិជ្ជមានអ្វីច្រើននោះទេ តែសំខាន់គឺពួកគេគ្មានទំនុកចិត្តទៅលើអ្វីដែលពួកគេធ្វើនិងនិយាយចេញទៅ។ ខាងក្រោមនោះគឺជាពាក្យទាំង១០ដែលពួកគេចូលចិត្តប្រើប្រាស់៖
១) ប្រហែលជា៖ ពាក្យនេះស្ដាប់មើលទៅដូចជាគ្មានទំនុកចិត្តនិងគោលដៅច្បាស់លាស់នោះទេ។ អ្នកគួរតែរៀននិយាយឲ្យច្បាស់សាច់ការហើយម៉ឺងម៉ាត់ដែលនេះក៏ទាក់ទងនឹងការសម្រេចចិត្តរបស់អ្នកផងដែរ។
២) មិនអាច៖ អ្នកដែលចូលចិត្តនិយាយពាក្យនេះភាគច្រើនគឺមានគំនិតអវិជ្ជមានចំពោះអ្វីនៅជុំវិញខ្លួន ព្រោះថាពាក្យនេះអាចធ្វើឲ្យអ្នកដទៃបាក់ទឹកចិត្តហើយមិនមានកម្លាំងចិត្តក្នុងការរកវិធីដោះស្រាយថ្មីនោះទេ។
៣) ខ្លាចថា៖ ការខ្លាចនេះខ្លាចនោះធ្វើឲ្យអ្នកក្រែងរអាមិនហ៊ានសាកល្បងឬធ្វើអ្វីថ្មីនោះទេ ព្រោះថាអ្នកខ្លាចបរាជ័យ អ្នកខ្លាចខាតបង់នោះនោះដែលធ្វើឲ្យអ្នកនៅកន្លែងដដែលហើយគ្មានភាពរីកចម្រើននោះទេ។
៤) ធ្លាប់តែបែបនេះ៖ ការមិនទទួលយកគំនិតថ្មីរបស់អ្នកដទៃធ្វើឲ្យយើងមិនមានអ្វីថ្មីប្លែកក្នុងគំនិតនោះទេ ហើយថែមទាំងធ្វើឲ្យសម្ពន្ធភាពរបស់អ្នកនិងអ្នកដទៃមានកម្រិតផងដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org